柬埔寨国防大臣狄西哈会见东盟观察员小组(AOT)
分类外交与国防
事件时间2026年4月2日
地点柬埔寨
来源柬埔寨国防部
发布时间2026/04/02 19:05
详情描述
柬埔寨国防大臣狄西哈主持仪式,表彰结束在柬任务的东盟观察员小组(AOT),并欢迎菲律宾接任下一阶段的观察工作。
📋 完整原文 ▸
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន "AOT" ដែលបញ្ចប់បេសកកម្មនៅកម្ពុជា ។
សូមថ្លែងអំណរគុណរាជរដ្ឋាភិបាលម៉ាឡេស៊ី និងកោតសរសើរចំពោះការដឹកនាំរបស់ភាគីមិត្តម៉ាឡេស៊ី ដែលបានដឹកនាំការងារយ៉ាងរលូន (IOT - AOT) ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជាមិត្តក្នុងអាស៊ាន ដែលបានជួយគាំទ្រលើប្រទេសកម្ពុជា ជាពិសេសក្នុងសង្កេតការណ៍ ផ្ទៀងផ្ទាត់លើការអនុវត្តសេចក្តីប្រកាសរួម និងចូលរួមចំណែកក្នុងការអនុវត្តបទឈប់បាញ់យ៉ាងមានប្រសិទ្ធភាព ដោយបានចុះដល់ទីតាំងផ្ទាល់ ឃើញផ្ទាល់ ស្តាប់ផ្ទាល់ និងបានយកនិយាមការលើទីតាំងជាក់ស្តែង ព្រមទាំងចងក្រងរាល់សកម្មភាពនាពេលកន្លងមក ក្នុងស្មារតីបន្ធូរបន្ថយភាពតានតឹង រកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។
ក្រោយបញ្ចប់បេសកកម្ម AOT ដែលដឹកនាំដោយម៉ាឡេស៊ី កម្ពុជាក៏សូមស្វាគមន៍មិត្តហ្វីលីពីន ដែលនឹងត្រូវមកបន្តវេនដឹកនាំការងារក្រុមអ្នកសង្កេតការណ៍អាស៊ានបន្ត ក្នុងឆ្នាំ២០២៦នេះ៕
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
______
🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/)
🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence)
🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055)
🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh)
🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm)
🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)