柬埔寨新闻部代表团出席在广州举办的亚太媒体论坛,旨在加强区域






分类外交
事件时间2026-09-03
地点中国广州
来源柬埔寨通讯社
发布时间2026/09/03 12:36
详情描述
2026年9月3日上午,柬埔寨新闻部代表团出席了在中国广州举办的亚太媒体论坛广州分论坛。此次代表团由柬埔寨新闻部副国务秘书普拉·桑波斯(Prak Thavomida)率领,作为新闻部大臣内·帕克特拉(Neth Pheaktra)的代表出席活动。
论坛在广州日报报业集团文化中心举行,参会人员包括政府官员、专家学者、外交官及亚太地区媒体机构代表。广州市委常委、宣传部部长谭静出席开幕式并致辞,强调了加强区域合作及促进亚太各国人民交流的重要性。
论坛期间,与会专家围绕亚太地区合作、广州在连接中国与世界中的作用,以及媒体在促进亚太文明互鉴中的影响力等议题进行了专题分享。此外,论坛设置了两场专题讨论,分别聚焦“从连接到融合:拓展亚太产业合作新空间”以及“从创新到实践:以人工智能驱动亚太发展”,探讨了人工智能技术在媒体及产业发展中的应用。
柬埔寨代表团此次参会,旨在展示柬埔寨在新闻传播领域的进展,并借此机会加强与亚太地区媒体机构的专业联系与合作,推动区域内信息交流及新技术应用,以支持亚太地区的持续发展。
📋 简要摘要 ▸
柬埔寨新闻部代表团出席在广州举办的亚太媒体论坛,旨在加强区域媒体合作,展示柬埔寨在新闻传播领域的最新进展。
📋 完整原文 ▸
**ឯកឧត្តម ប្រាក់ ថាវអមិដា** អញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
(AKP ក្វាងចូវ) នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ **ឯកឧត្តម ប្រាក់ ថាវអមិដា** អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងក្វាងចូវ (Guangzhou Daily Group Culture Center) ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អ្នកសិក្សា មន្ត្រីការទូត និងតំណាងស្ថាប័នសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
នៅក្នុងពិធីបើកវេទិកានេះ លោកស្រី **Tan Jing** សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនទីក្រុងក្វាងចូវ និងជាប្រធាននាយកដ្ឋានឃោសនាការរបស់ទីក្រុងក្វាងចូវ បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការជំរុញការផ្លាស់ប្តូររវាងប្រជាជននៃបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កម្មវិធីនេះ មានការធ្វីបទបង្ហាញពិសេសៗពីអ្នកជំនាញល្បីៗ អំពីការកសាងតំបន់ឈូងសមុទ្រលំដាប់ពិភពលោក និងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក តួនាទីរបស់ទីក្រុងក្វាងចូវក្នុងការតភ្ជាប់ទំនាក់ទំនងប្រទេសចិនទៅកាន់ពិភពលោក និងការចែករំលែកអំពីអំណាចប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
នៅក្នុងកម្មវិធីនេះ មានវេទិកាពិភាក្សាចំនួន២ ដោយវេទិកាពិភាក្សាទី១ បានផ្តោតសំខាន់លើប្រធានបទ **«**ពីការតភ្ជាប់ទៅកាន់កិច្ចសហប្រតិបត្តិការរួមបញ្ចូលគ្នា៖** **ពង្រីកលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ី**-**ប៉ាស៊ីហ្វិក**»** និងវេទិកាពិភាក្សាទី២ បានផ្តោតសំខាន់លើប្រធានបទ **«**ពីការច្នៃប្រឌិតទៅការអនុវត្ត៖** **ធ្វើឱ្យបញ្ញាសិប្បនិមិត្ត** **(AI)** **ក្លាយជាម៉ាស៊ីនជំរុញថ្មីសម្រាប់ការអភិវឌ្ឍអាស៊ី**-**ប៉ាស៊ីហ្វិក**»** ដោយបានលើកយកបច្ចេកវិទ្យា AI មកពិភាក្សាជាចំណុចស្នូល។
ការចូលរួមរបស់គណៈប្រតិភូកម្ពុជានៅក្នុងកម្មវិធីនេះ ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងផ្តល់ឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តាញវិជ្ជាជីវៈ និងការយោគយល់គ្នាទៅវិញទៅមករវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងសមភាគីក្នុងតំបន់។
វេទិកាអមក្វាងចូវនេះ ត្រូវបានចាត់ទុកថាជាវេទិកាសំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ អភិវឌ្ឍការផ្លាស់ប្តូរព័ត៌មាន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិមិត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia