商业部任命柴桢省商业局长 推动地方商业监管










分类政务
事件时间2026-08-18
地点柴桢省
来源柬埔寨商务部
发布时间2026/08/18 15:42
详情描述
2026年8月18日上午,柬埔寨商业部在柴桢省政府办公厅举行柴桢省商业局局长就职仪式。商业部常务国务秘书金西顿代表商业部部长占尼莫出席并主持仪式。
此次仪式正式宣布查查塔拉出任柴桢省商业局局长,接替已达到退休年龄的前任局长马克查瓦纳伦。柴桢省议会代表、省长彭波萨,以及商业部官员、地方政府代表和相关部门负责人出席了活动。
金西顿在仪式上对新任局长表示祝贺,并对前任局长的工作成果及柴桢省商业局全体人员的贡献表示认可。他指出,柴桢省已从传统农业省份转型为重要的经济与工业中心,拥有工业及经济特区、国际贸易与物流、农业及农工业三大核心潜力。
金西顿强调了商业部在落实政府“五角战略”第一阶段中的重点工作,包括推进行政改革、加强贸易治理、保护知识产权、推广地理标志(GI)及集体商标,以提升柬埔寨产品的竞争力。此外,商业部将继续推进贸易数字化与公共服务现代化,以优化营商环境,并加强消费者权益保护与公平竞争监管。
针对新任局长的工作,金西顿提出具体要求,重点在于加强对省内12个经济特区内投资者及工厂的宣传与引导,使其深入了解原产地规则及相关贸易程序。
📋 简要摘要 ▸
商业部国务秘书金西顿主持柴桢省商业局长就职仪式,新任局长查查塔拉接替退休的前任局长。
📋 完整原文 ▸
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង
...
**(ស្វាយរៀង)៖** នារព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឆាំ ឆតារា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ជំនួសលោក មាក ឆវណ្ណារុន ដែលបានចូលនិវត្តន៍។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងការអបអរសាទរចំពោះលោកប្រធានមន្ទីរថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់លោកប្រធានមន្ទីរដែលបានចូលនិវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។ ជាពិសេស ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានរួមចំណែកជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យមានការរើកចម្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ខេត្តស្វាយរៀង ដែលមាននិមិត្តរូប «ទន្លេវ៉ៃគោ» គឺជាទឹកដីប្រវត្តិសាស្ត្រមួយនៅភូមិភាគបូព៌ានៃប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញខាងវិស័យកសិកម្ម ជាពិសេសការដាំដុះស្រូវ និងជាតំបន់ព្រំដែនដ៏សំខាន់។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងម្លប់នៃសន្តិភាព ខេត្តស្វាយរៀងបានប្រែក្លាយពីខេត្តកសិកម្មបែបប្រពៃណី ទៅជា «ប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្ម» ដ៏សំខាន់មួយរបស់ជាតិ ដែលមានសក្តានុពលស្នូលចំនួន ៣ គឺ៖ ទី១.សក្តានុពលឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស(SEZ) ទី២.ពាណិជ្ជកម្មអន្តរជាតិ និងឡូជីស្ទីក និងទី៣.វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម ដែលជាមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលរួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ច ការជំរុញពាណិជ្ជកម្មក្នុងស្រុក ការពង្រឹងកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា ការពង្រីកទីផ្សារអន្តរជាតិ ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងក្របខណ្ឌតំបន់ និងសកល ការធ្វើទំនើបកម្មសេវាសាធារណៈ ការផ្សារភ្ជាប់ព័ត៌មានទីផ្សារ និងការពង្រីកការផ្តល់សេវាឌីជីថល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ព្រមទាំងការលើកកម្ពស់ការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងដោយស្មោះត្រង់ និងការធានាសុវត្ថិភាពផលិតផលទំនិញ។
ក្នុងនាមជាអ្នកដឹកនាំក្រសួង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍គន្លឹះដល់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងថ្មី ដោយផ្តោតលើការបង្កើនការផ្សព្វផ្សាយ និងតម្រង់ទិសដល់អ្នកវិនិយោគនិងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង១២ អំពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ, ជំរុញនិងលើទឹកចិត្តដល់ការកែច្នៃកសិផលសម្រាប់ការនាំចេញ ជាពិសេសទំនិញសក្តានុពលរបស់ខេត្ត រួមមាន៖ ស្រូវ ដំឡូងមី អំពៅ និងជ័រកៅស៊ូ ដើម្បីបង្កើតតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលផ្ទាល់ដល់ប្រជាកសិករ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បន្តយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈមោះមុត ក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)