柬以签署劳工协议 兴索出席以色列国庆招待会










分类外交
事件时间2026-06-24 17:17
地点金边莱佛士皇家酒店
来源柬埔寨劳工部
发布时间2026/06/24 17:17
详情描述
2026年6月24日,柬埔寨劳工与职业培训部部长兴索出席了在金边莱佛士皇家酒店举行的以色列国庆78周年招待会。
兴索在致辞中表示,自1993年两国恢复外交关系以来,双方始终基于相互尊重与共同利益开展合作。他指出,以色列在现代科技、现代农业及科学领域的发展成就显著,为柬埔寨提供了宝贵的借鉴经验。此外,2025年2月以色列驻柬埔寨名誉领事馆的设立,进一步促进了双方在民间交流、私营部门合作及经济领域的互动。
双方重点提及了近期正式生效的柬埔寨劳工在以色列临时就业协议。兴索强调,该协议是两国关系中的重要里程碑,不仅为柬埔寨劳工提供了就业机会,更侧重于技能开发与知识转移,有助于提升柬埔寨劳动力的生产力与竞争力,以支持国家经济的可持续增长。
以色列驻柬埔寨大使阿洛娜·费舍尔-卡姆(Alona Fisher-Kamm)在活动中表示,柬以两国在教育、创新及国家建设方面拥有共同的价值观与承诺。
柬埔寨政府重申,将继续致力于深化与以色列的友好合作关系,通过务实合作实现互利共赢。关于赴以色列工作的具体招募信息,劳工部后续将通过官方渠道发布公告。
📋 简要摘要 ▸
劳工部部长兴索出席以色列国庆78周年招待会,强调两国自1993年建交以来的紧密合作。双方重点提及近期生效的柬埔寨劳工在以色列临时就业协议,该协议不仅提供就业机会,更侧重于技能开发与双边经济交流,标志着两国关系进入务实合作新阶段。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៉ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៊ីស្រាអែលសម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ និងកំពុងរីកចម្រើន ដែលបានភ្ជាប់ប្រទេសកម្ពុជា-អ៊ីស្រាអែលឱ្យកាន់តែជិតស្និទ្ធផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ចាប់តាំងពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៣ មក ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងដោយឈរលើការគោរពគ្នា ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ អ៊ីស្រាអែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត ដោយបានបំប្លែងបញ្ហាប្រឈមទៅជាជោគជ័យ និងក្លាយជាគំរូដ៏លេចធ្លោលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាទំនើប កសិកម្មទំនើប និងឧត្តមភាពផ្នែកវិទ្យាសាស្ត្រ។
ឯកឧត្តមក៏បានរំលឹកពីការសម្ពោធស្ថានកុងស៊ុលកិត្តិយសរបស់អ៉ីស្រាអែលប្រចាំកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ស្ថានកុងស៊ុលកិត្តិយសនេះដើរតួនាទីជាស្ពានដ៏មានតម្លៃក្នុងការជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រជាជន វិស័យឯកជន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងសម្របសម្រួលឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនានា។
ឯកឧត្តម ហេង សួរ ក៏បានអបអរសាទរផងដែរចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពីការងារបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា ក្នុងវិស័យទីផ្សារការងារនៅអ៉ីស្រាអែល។ សមិទ្ធផលដ៏សំខាន់នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការវិវត្តនៃទំនាក់ទំនងកម្ពុជា-អ៉ីស្រាអែល និងឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ លើសពីការបង្កើតឱកាសការងារសម្រាប់ពលករកម្ពុជា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍជំនាញ ការផ្ទេរចំណេះដឹង និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ខណៈកំពុងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍកម្លាំងពលកម្ម ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ៉ីស្រាអែល ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងពង្រីកឱកាសសម្រាប់ប្រជាជន។
ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអ៉ីស្រាអែល ឱ្យកាន់តែរឹងមាំថែមទៀត ដោយជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជាបានលើកឡើងថា អ៊ីស្រាអែល និងកម្ពុជាមានតម្លៃរួមគ្នាដ៏សំខាន់ជាច្រើន ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំ នវានុវត្តន៍ និងភាពធន់ក្នុងការជម្នះសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ដើម្បីកសាងប្រទេសជាតិឱ្យទទួលបានភាពជោគជ័យ។
លោកជំទាវមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរបានកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២៥ លើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងយុវជន។ បន្ថែមពីនេះ ការផ្តល់សច្ចាប័ននាពេលថ្មីៗនេះលើកិច្ចព្រមព្រៀងស្តីពីការងារបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានៅអ៉ីស្រាអែល ក៏កំពុងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយបង្កើតឱកាសសម្រាប់ការងារ ការអភិវឌ្ឍជំនាញ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំក្នុងវិស័យជាច្រើន អ៉ីស្រាអែលនៅតែបន្តប្តេជ្ញាចិត្តធ្វើជាដៃគូដ៏សំខាន់ជាមួយកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមនៃប្រជាជាតិទាំងពីរ៕
#MLVT #HENGSour