劳工部代表出席涅沙文胞姐葬礼 表达深切哀悼







分类政务
事件时间2026-07-08
地点金边
来源柬埔寨劳工部
发布时间2026/07/08 18:13
详情描述
2026年7月8日下午,劳工部国务秘书普拉占托代表劳工部部长亨索,率领代表团前往金边,出席副总理兼国家禁毒局主席涅沙文胞姐涅苏坤的葬礼,并向逝者致以哀悼。
涅苏坤于2026年7月6日因病逝世,享年78岁。普拉占托在吊唁现场向涅沙文及其家属表达了深切慰问,并转交了由劳工部部长亨索提供的慰问金。
劳工部代表在吊唁中表示,涅苏坤的离世是其家属的重大损失。作为一名虔诚的佛教徒,涅苏坤生前积极参与柬埔寨佛教事业的建设与发展。代表团一行祈愿逝者灵魂安息,早日往生极乐。
📋 简要摘要 ▸
2026年7月8日,劳工部国务秘书普拉占托代表劳工部部长亨索,前往吊唁副总理兼国家禁毒局主席涅沙文的胞姐涅苏坤。涅苏坤于7月6日因病逝世,享年78岁。劳工部代表向家属表达了深切慰问,并转交了慰问金。
📋 完整原文 ▸
តំណាងក្រសួងការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា នេត សុគន្ធ
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា នេត សុគន្ធ ត្រូវជា បងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
មហាឧបាសិកា នេត សុគន្ធ បានទទួលមរណភាព នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ចំពោះការបាត់បង់ដ៏ធំធេងនេះ ដោយបានចាត់ទុក ការបាត់បង់មហាឧបាសិកា នេត សុគន្ធ គឺជាការបាត់បង់នូវបងស្រីបង្កើត បងថ្លៃ ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូបដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមចំណែក កសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម ប្រាក់ ចាន់ធឿន ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមពិធីបុណ្យផងដែរ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា នេត សុគន្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
#MLVT #HENGSour