旅游部推动影视旅游发展 打造国家软实力吸引国际游客










分类旅游
地点金边
来源柬埔寨旅游部
发布时间2026/08/16 07:19
详情描述
2026年8月15日,柬埔寨旅游部部长胡哈在旅游部总部会见柬埔寨电影协会代表团。此次会议由柬埔寨电影协会主席柴波拉带队,双方就推动及提升柬埔寨“影视旅游”发展进行探讨。
胡哈部长目前担任跨部门工作组组长,该工作组负责协调影视旅游及夜间参观寺庙等相关事宜。会议旨在加强旅游业与电影业的合作,将影视作品作为软实力工具,向国际观众展示柬埔寨的旅游潜力、文化、历史、传统、遗产及自然风光。通过此举,柬埔寨计划吸引更多外国制片人将该国选为取景地,并以此吸引国际游客实地观光。
胡哈部长表示,电影作为一种具有影响力的软实力,能够将柬埔寨的形象传播给全球观众,从而激发其来柬旅游的意愿。柴波拉在会上汇报了电影协会近期取得的成果、面临的挑战及未来工作方向,以促进电影产业与影视旅游业的竞争力。
为进一步落实相关工作,旅游部定于2026年8月20日举办“推动柬埔寨影视旅游”研讨会。届时,相关利益方将共同讨论并确定利用影视产业作为吸引国际游客新动力的机制与优先方向。
📋 简要摘要 ▸
旅游部部长胡哈会见柬埔寨电影协会代表,探讨通过影视作品推广柬埔寨旅游资源。双方旨在建立合作机制,将影视作为软实力工具,吸引更多国际游客来柬观光,提升国家国际形象。
📋 完整原文 ▸
[English Below]
ទេសចរណ៍ភាពយន្តជាអំណាចទន់ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមភាពយន្តកម្ពុជា ដឹកនាំដោយ លោក ឆាយ បូរ៉ា ប្រធានសមាគម ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការជំរុញ និងលើកកម្ពស់ «ទេសចរណ៍ភាពយន្ត (Film Tourism)» នៅកម្ពុជា។
ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍ និងវិស័យភាពយន្ត ដោយប្រែក្លាយភាពយន្តទៅជាឧបករណ៍ផ្សព្វផ្សាយទេសចរណ៍ និងអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី បេតិកភណ្ឌ និងសម្រស់ធម្មជាតិរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ ព្រមទាំងទាក់ទាញផលិតករភាពយន្តបរទេសឱ្យមកជ្រើសរើសកម្ពុជាជាទីតាំងថតភាពយន្ត និងជំរុញភ្ញៀវទេសចរឱ្យមកស្គាល់ និងទទួលយកបទពិសោធន៍នៅកម្ពុជាដោយផ្ទាល់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមភាពយន្តកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ភាពយន្ត គឺជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅដល់បេះដូងទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោក និងបំផុសឱ្យពួកគេចង់មកស្គាល់កម្ពុជាដោយផ្ទាល់»។
ជាមួយគ្នានេះ លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសមិទ្ធផលសំខាន់ៗដែលសមាគមសម្រេចបាននាពេលកន្លងមក បញ្ហាប្រឈម សំណូមពរ ព្រមទាំងទិសដៅការងារសម្រាប់ពេលខាងមុខ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងទេសចរណ៍ភាពយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែង។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ក្រសួងទេសចរណ៍ នឹងរៀបចំ សិក្ខាសាលាស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធ ពិភាក្សា និងរួមគ្នាកំណត់យន្តការ និងទិសដៅអាទិភាពក្នុងការប្រើប្រាស់វិស័យភាពយន្តជាចលករថ្មីមួយ សម្រាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦