Smart Axiata 参与社会公益援助
| 分类 | 社会公益 |
| 事件时间 | 2025年8月6日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2025-08-07 16:01 |
新闻摘要
Smart Axiata 高管随政府代表团向难民群体捐赠食品包,体现公司履行社会责任及支持社区的承诺。
Smart នៅជាមួយប្រទេសកម្ពុជា 🇰🇭💚
អនុលោមទៅតាមគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនអាណាព្យាបាលរបស់យើងខ្ញុំដែលមានទីស្នាក់ការកណ្តាលនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Smart មានការតាំងចិត្តខ្ពស់ក្នុងការផ្តល់នូវការតភ្ជាប់ទំនាក់ទំនងដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមគ្នាផងដែរយើងខ្ញុំក៏បាននិងកំពុងចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ ជាពិសេសនៅក្នុងគ្រាមានការលំបាកនានា។
នៅថ្ងៃទី 6 ខែសីហា ឆ្នាំ 2025 ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Smart Axiata រួមមាន លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart បានចូលរួមជាមួយគណៈប្រតិភូ ក្រោមការដឹកនាំរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមជាមួយតំណាង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ ដើម្បីផ្ដល់ជាកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក។ 📦
**#SmartWithYou** **#SmartAxiata**