洪森赴柴桢省调研基层工作 强调提升公共服务与边境安全

分类政治
事件时间2026-05-14
地点柴桢省
来源新鲜报
发布时间2026/05/14 07:05

详情描述

2026年5月14日,柬埔寨代国家元首、国王最高顾问委员会主席洪森赴柴桢省,与当地各级政府官员及部门负责人举行座谈。此次活动共有超过1000名参会者,包括参议院与国会议员、国家工作组代表以及省、市、县、乡、分区各级理事会成员。 这是洪森自2026年4月25日启动“基层走访”活动以来的第七站。此前,他已先后走访了磅湛省、特本克蒙省、实居省、茶胶省、贡布省及白马省。 在座谈会上,洪森要求基层官员进一步提升公共服务质量,积极解决民众诉求。会议重点强调了加强地方行政效能、维护社会治安、打击各类犯罪、保护自然资源以及强化基层行政管理的重要性。 柴桢省位于柬埔寨东南部,总面积2966.4平方公里,距离金边125公里。该省下辖2市、6县、12分区、68乡及690个村,总人口约69.8万人。当地居民主要从事农业(51.5%)、服务业(48%)及手工业(0.5%)。 作为连接越南的重要门户,柴桢省拥有258公里的边境线,境内共设有8个边境口岸。其中包括2个国际口岸(巴域和波雷沃)、2个双边口岸(三隆和波萨蒙)以及4个边境地区口岸(斯雷巴朗、波雷达伊、东和赛戴)。
📋 简要摘要 ▸
洪森于5月14日赴柴桢省,与当地各级政府官员及部门负责人举行座谈。这是其自4月25日启动“基层走访”活动以来的第七站。会议重点要求基层官员提升公共服务质量,积极解决民众诉求,并加强边境治安管理与自然资源保护。柴桢省作为连接越南的重要门户,拥有8个边境口岸,此次调研旨在强化地方行政效能。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល (ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួប​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្វាយរៀង។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀងសរុ​ប​ជាង១ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជា ដំណើរឆ្ពោះ ទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើម កាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្តចំនួន៦ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត និងកែប។ កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។ ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។ យោងតាម Fresh AI ខេត្តស្វាយរៀង ជាខេត្តមួយស្ថិតនៅតំបន់វាលរាបនៃទិសអា​គ្នេយ៍ប្រទេសកម្ពុជា មានផ្ទៃ​ដីសរុប ២ ៩៦៦,៤០គីឡូម៉ែត្រក្រឡា និងមាន​ចម្ងាយ ១២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ​។ ខេត្តស្វាយរៀង ចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មាន​ប្រជា​ពលរដ្ឋសរុបចំនួន ១៦៨ ៨៨៨គ្រួសារ ស្មើនឹង ៦៩៨ ១៥៥នាក់ ស្រី ៣៥៩ ២០៥​នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៤៥៦ ៧១៥នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរ​កសិ​កម្ម​ប្រមាណ ៥១,៥ភាគរយ របរសេវាកម្ម ៤៨ភាគរយ និងមុខរបរសិប្បកម្មប្រមាណី ០,៥​ភាគ​រយ។ ខេត្តស្វាយរៀង មានព្រំប្រទល់ខាងជើង និងខាងលិច ជាប់និងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនីញ ប្រទេសវៀតណាម (ចម្ងាយ២៥៨គីឡូម៉ែត្រ) ចែក​ចេញ​ជា ២ក្រុង ៦ស្រុក ១២​សង្កាត់ ៦៨ឃុំ ៦៩០ភូមិ។ នៅទូទាំងខេត្តស្វាយរៀង មានច្រក​ទ្វារ​ព្រំដែនចំនួន ៨កន្លែង រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិ ២កន្លែង (បាវិត និងព្រៃវល្លិ៍), ច្រក​ទ្វារព្រំដែនទ្វេភាគី ២កន្លែង (សំរោង និងបុសមន), ច្រកទ្វារតំបន់ព្រំដែន ៤កន្លែង (ស្រែបារាំង ព្រៃតាអី ដូង និងខ្សែដែក)៕