以色列对黎巴嫩发动大规模空袭,造成严重伤亡
分类国际新闻
事件时间4月8日
地点黎巴嫩
来源柬中时报
发布时间2026/04/10 09:13
详情描述
以色列在十分钟内对黎巴嫩境内100个目标发动连续袭击,导致254人死亡、1000人受伤,并造成基础设施严重损毁。以方明确表示停火协议不适用于黎巴嫩,将继续军事行动。
📋 完整原文 ▸
អ៊ីស្រាអែលបើកការវាយប្រហារលើ«លីបង់»១០០ទីតាំងជាប់ៗគ្នាក្នុងរយៈពេល១០នាទី
អ៊ីស្រាអែលបានបន្តបើកការវាយប្រហារមិនសំចៃដៃលើលីបង់ ១០០ ទីតាំងជាប់ៗគ្នាត្រឹមតែរយៈពេល ១០ នាទី ដោយការវាយប្រហាររបស់អ៊ីស្រាអែលបានបណ្តាឲ្យមានអ្នកស្លាប់កើនដល់ ២៥៤ នាក់ និង ១០០០នាក់ទៀតរងរបួស ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនាៗក្នុងទីក្រុងបេរូតរងការខូចខាតជាខ្លាំង។ ការវាយប្រហាររបស់អ៊ីស្រាអែលបានកើតឡើងនៅទីក្រុងនានា រួមមាន Kafra, Jmaijmeh, Safad al-Battikh, Majdal Selem និង Deir Antar ជិតស្ពាន Qasmiyeh ។
ការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងខ្លាំងក្លានេះចាប់ផ្ទុះឡើងកាលពីថ្ងៃទី ៨ ខែ មេសា បន្ទាប់ពីបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់បានចូលជាធរមានក្នុងរយៈពេល ២ សប្តាហ៍ដោយច្រកសមុទ្រហ័រមូសត្រូវបានបើកដំណើរការឡើងវិញជាបណ្តោះអាសន្ន។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការផ្អាកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែលោកបានបញ្ជាក់ថាបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងមិនអនុវត្តចំពោះប្រទេសលីបង់ទេ នេះមានន័យថាអ៊ីស្រាអែលនឹងបន្តបើកការវាយប្រហារលើប្រទេសលីបង់ជាធម្មតា។