柬埔寨旅游部与乡村发展部达成战略合作 推动乡村旅游开发










分类政策
事件时间2026-06-01 15:55
地点金边
来源柬埔寨旅游部
发布时间2026/06/01 15:55
详情描述
2026年6月1日下午,柬埔寨旅游部与乡村发展部在金边签署了关于“推动旅游业与乡村发展领域合作”的谅解备忘录。柬埔寨旅游部部长胡哈(Hout Hak)与乡村发展部部长柴烈森(Chhay Rithisen)共同主持了签约仪式,双方部门约100名官员出席。
此次签署的谅解备忘录旨在通过战略合作,实现三项核心目标:首先,加强双方协作以提升旅游业,并推动农村基础设施建设,包括农村道路连接、清洁用水供应、农村卫生设施、社区发展及示范村建设,从而增加农村居民收入。其次,提高公共服务效率,改善农村生活条件,并促进游客增长,以实现可持续与包容性发展。第三,交流并分享乡村发展与旅游领域的技术经验与信息,以优化资源利用。
在仪式上,旅游部部长胡哈对乡村发展部在推动柬埔寨乡村社会繁荣及支持旅游业发展方面所取得的成果表示认可。
此外,旅游部部长胡哈表示,在柬埔寨总理的批准下,旅游部正开展“2026年绿色季节访问柬埔寨”活动,时间为5月至10月。该活动旨在提升国际游客吸引力、推动国内旅游流动,并将游客分布范围扩大,以实现柬埔寨全年旅游目的地的目标。为确保旅游业的韧性与可持续发展,旅游部已制定了包括市场研究与推广在内的六项关键战略。
此次合作将丰富柬埔寨旅游产品多样性,吸引更多游客前往农村地区,促进国内旅游流动。如需了解更多合作细节,可关注柬埔寨旅游部官方渠道或咨询相关部门。
📋 简要摘要 ▸
柬埔寨旅游部与乡村发展部签署合作备忘录,重点在于通过提升农村基础设施与旅游资产开发,促进乡村旅游增长,实现可持续与包容性发展。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ»។
អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ និងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទរវាងក្រសួងទាំងពីរ ដែលបានបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ ចំនួន៣ រួមមាន៖ ទី១). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរដើម្បីលើកម្ពស់វិស័យទេសចរណ៍ និងជំរុញការកសាងសម្បទា ទេសចរណ៍នៅតំបន់ជនបទ ពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ជនបទ ការផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ អភិវឌ្ឍន៍សហគមន៍ជនបទ និងភូមិគំរូ ដើម្បីបង្កើនចំណូលរបស់ប្រជាជននៅតាមជនបទ, ទី២). បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងជំរុញកំណើនភ្ញៀវទេសចរ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងទី៣). ផ្លាស់ប្តូរ និងចែករំលែកបទពិសោធ បច្ចេកទេស និងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងទាំងពីរ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រីមន្ត្រីរាជការនៃក្រសួងទាំងពីរ សរុបប្រមាណ ១០០នាក់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចកាល បានខិតខំប្រឹងប្រែងរួបរួមសាមគ្គីបំពេញបេសកកម្ម ដែលរាជរដ្ឋាភិបាលប្រគល់ជូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន នាពេលកន្លងមក សំដៅចូលរួមកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។ មិនតែប៉ុណ្ណោះ, ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី, បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចូលរួមចំណែកគាំទ្រ លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ផងដែរថា ដោយទទួលបានគោលកាណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រសួងទេសចរណ៍ បានបន្តការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ ចាប់ពីខែឧសភា ដល់ខែតុលា ដោយមានចក្ខុវិស័យសំខាន់ៗ ចំនួន ៣៖ គឺ ទី១) ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ, ទី២) ជំរុញចលនាទេសចរណ៍ក្នុងស្រុក, និង ទី៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង សំដៅជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍ និងជំរុញកំណើនវិស័យទេសចរណ៍ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ រួមមាន៖ ១). ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ, ២). ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ, ៣). ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភា្ជប់ការធ្វើដំណើរ, ៤). ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, ៥). ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងមានភាពទាក់ទាញ, និង៦). ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងស្របតាមទស្សនទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦