柬埔寨中级艺术学校正式更名为国家艺术学校 旨在提升艺术教育标准

分类教育
事件时间2026-04-20
地点金边
来源公共职能信息
发布时间2026/04/27 18:13
详情描述
根据柬埔寨政府于2026年4月20日发布的关于文化与艺术部组织及运作的政令,原“中级艺术学校”正式更名为“国家艺术学校”。
作为柬埔寨唯一的国家级艺术教育机构,该校承担着多项核心职能。在教学方面,学校负责开展艺术文化领域的初级及中级技术教育,并致力于开发符合国家能力标准与资格框架的课程,以对接经济增长及劳动力市场需求。同时,学校将建立学生选拔机制,鼓励学生完成学业,并负责艺术教学方法与技术文档的整理、研究及归档。
在合作与发展层面,学校将加强与国内外教育机构、国际组织及非政府组织的学术合作,提升艺术职业教育水平。此外,学校还负责制定发展规划,提升教师及技术人员的专业能力,并与各省市文化部门协作,支持区域艺术学校的建设。学校亦将持续改善教学基础设施,并负责行政、人力资源及财务管理,定期向主管部门提交工作报告。
目前,国家艺术学校涵盖舞蹈、音乐、马戏、造型艺术及戏剧五大专业。该校在传承国家艺术文化、培养艺术人才及传播艺术道德方面发挥着重要作用。
📋 简要摘要 ▸
根据柬埔寨政府最新政令,原“中级艺术学校”正式更名为“国家艺术学校”。该校作为柬埔寨唯一的国家级艺术教育机构,将承担起提升艺术教育标准、对接劳动力市场需求及加强国内外学术合作的职能,涵盖舞蹈、音乐、马戏、造型艺术及戏剧等五大专业。
📋 完整原文 ▸
តើអ្នកដឹងទេ?
**
«សាលាមធ្យមវិចិត្រសិល្បៈ» ផ្លាស់ប្តូរឈ្មោះទៅជា «សាលាជាតិវិចិត្រសិល្បៈ»**
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ» ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានផ្លាស់ប្តូរឈ្មោះ «សាលាមធ្យមវិចិត្រសិល្បៈ» ទៅជា «សាលាជាតិវិចិត្រសិល្បៈ»។
តាមរយៈអនុក្រឹត្យនេះ សាលាជាតិវិចិត្រសិល្បៈ ជាគ្រឹះស្ថានសិក្សាដែលមានភារកិច្ចរួមមាន៖ (១)អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសិល្បៈវប្បធម៌កម្រិតបឋម និងកម្រិតមធ្យមសិក្សាបច្ចេកទេស, (២)រៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាឱ្យសមស្របតាមស្តង់ដាជាតិសមត្ថភាព និងកម្រិតគុណវុឌ្ឍជាតិ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងតម្រូវការទីផ្សារការងារ, (៣)រៀបចំយន្តការជ្រើសរើសសិស្សចូលរៀនមុខជំនាញសិល្បៈ តាមឧបនិស្ស័យ និងលើកទឹកចិត្តសិស្ស ឱ្យរៀនចប់សព្វគ្រប់នូវកម្មវិធីសិក្សា, (៤)សិក្សាស្រាវជ្រាវ ចងក្រង និងតម្កល់ឯកសារវិធីសាស្ត្របង្រៀន និងឯកសារបច្ចេកទេសសិល្បៈ, (៥)សម្របសម្រួល និងសហប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំបច្ចេកទេស និងវិជ្ជាជីវៈសិល្បៈ, (៦)សហការរៀបចំផែនការអភិវឌ្ឍសាលាជាតិ និងកសាងសមត្ថភាព ក៏ដូចជាធ្វើវិក្រឹត្យការមន្ត្រីរាជការ បុគ្គលិកជំនាញបច្ចេកទេស និងគ្រូបង្រៀន តាមសំណូមពរជាក់ស្តែង សម្រាប់បម្រើការបណ្តុះបណ្តាលប្រកបដោយគុណភាព, (៧)សហការ និងសម្របសម្រួលជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងការកសាងសមត្ថភាពគ្រូបង្រៀន សម្រាប់កិច្ចដំណើរការសាលាវិចិត្រសិល្បៈភូមិភាគ, (៧)កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈរូបវន្តសម្រាប់បម្រើការបណ្តុះបណ្តាលបច្ចេកទេសសិល្បៈប្រកបដោយគុណភាពពិតប្រាកដ, (៨)គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់សាលាក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច ធ្វើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់សាលាជាតិវិចិត្រសិល្បៈប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ និង (៩)អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការទទួលបន្ទុក។
សូមជម្រាបថា សាលាមធ្យមវិចិត្រសិល្បៈ ជាគ្រឹះស្ថានរដ្ឋដ៏ធំតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះផ្នែកសិល្បៈ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ បណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងផ្នែកសិល្បៈអត្តសញ្ញាណជាតិ ក៏ដូចជាសីលធម៌ក្នុងការរស់នៅ ទៅដល់ពន្លកទំពាំង។ មានបង្រៀនសិល្បៈច្រើនជំនាញ គ្រឹះស្ថានមធ្យមសិក្សាវិចិត្រសិល្បៈ មាន៥សាលាធំៗនៅក្នុងនោះ រួមមាន សាលារបាំ សាលាតូរ្យតន្ត្រី សាលាសៀក សាលាសូនរូប និងសាលាល្ខោន៕