柬埔寨农业部国务秘书梅·皮西主持ASPIRE-AT项目总结会










分类政府
事件时间2026-09-04
地点金边
来源柬埔寨农林渔业部
发布时间2026/09/05 15:23
详情描述
2026年9月4日下午,柬埔寨农业、林业和渔业部在金边柬埔寨酒店召开“农村经济与农产品贸易支持计划”(ASPIRE-AT)项目总结会。会议由柬埔寨农业部国务秘书兼ASPIRE-AT项目主任梅·皮西主持。
出席会议的人员包括柬埔寨农业部副国务秘书占索瓦、赛索帕卡,国际农业发展基金(IFAD)驻柬埔寨代表弗鲁·贝哈布图,欧盟(EU)合作部门负责人布莱恩·福纳里,以及来自柬埔寨公共工程与运输部、农村发展与农业银行(ARDB)、柬埔寨信用担保公司(CGCC)等相关部门的代表,共计70人参会。
会议重点讨论了项目考察组于2026年8月26日至28日在项目目标区域调研所得的关键成果。与会各方对项目执行情况进行了评估,并对部分工作活动进行了调整与优化,明确了后续的优先事项,旨在提升项目执行效率,确保其符合柬埔寨农业部的政策方向及实际需求。
梅·皮西在会上表示,过去3年间,ASPIRE-AT项目已取得进展,并要求各相关方加强协作,以实现项目的战略目标。
ASPIRE-AT项目由柬埔寨农业、林业和渔业部负责管理与实施。该项目资金及技术支持来源于柬埔寨政府向国际农业发展基金(IFAD)、欧盟(EU)、欧洲投资银行(EIB)、全球环境基金(GEF)及南南合作组织(SSTC)申请的贷款与援助。
📋 简要摘要 ▸
柬埔寨农业部国务秘书梅·皮西主持ASPIRE-AT项目总结会,与IFAD、EU及EIB代表共同探讨农村经济与农产品贸易支持计划的执行情况。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)
======================
នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានសហការដឹកនាំដោយ ឯកឧត្តម ចាន់ សុវត្ថិភាព និងឯកឧត្តម សាយ សុភក្រភោគា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា និង លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) ព្រមទាំងមានការចូលរួមពីក្រុមបេសកកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ សហភាពអឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT គម្រោង CREA ក្រុមហ៊ុនវាយតម្លៃផលប៉ះពាល់របស់កម្មវិធី (SP3) ក្រុមហ៊ុនផ្តល់សេវាកម្ម សម្រាប់តំបន់ ១ តំបន់ ២ និងតំបន់ ៣ (SP1-2-3) សរុបចំនួន ៧០ នាក់ (ក្នុងនោះ មានស្ត្រី ២០ នាក់) ។
កិច្ចប្រជុំបាន**បង្ហាញ និងពិភាក្សាអំពីលទ្ធផលសំខាន់ៗ** ដែលក្រុមបេសកកម្មបានរកឃើញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅតំបន់គោលដៅមួយចំនួនរបស់កម្មវិធី ។
អង្គប្រជុំក៏បាន**ពិនិត្យ និងកែសម្រួលសកម្មភាពការងារមួយចំនួន** ព្រមទាំង**កំណត់សកម្មភាពអាទិភាពមួយចំនួន** ដើម្បីពន្លឿនល្បឿននៃការអនុវត្តកម្មវិធី ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមទិសដៅគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តមនាយកកម្មវិធី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ កម្មវិធីសម្រេចបានវឌ្ឍនភាពល្អៗជាច្រើន គួរឱ្យកត់សម្គាល់ ។ ឯកឧត្តមក៏បានលើកទឹកចិត្ត និងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនសន្ទុះនៃកិច្ចសហការ និងខិតខំបំពេញភារកិច្ចបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្ររបស់កម្មវិធីប្រកបដោយចីរភាព ។
គួរបញ្ជាក់ថា កម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកា ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC) ។
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)