蒂夫·达拉里骑行挑战筹款26万美元 捐赠坤塔帕花医院

分类公益
地点暹粒
来源柬埔寨卫生部
发布时间2026/07/05 16:34

详情描述

柬埔寨人士蒂夫·达拉里(Tiv Dararith)近日完成了名为“骑行为了柬埔寨儿童”的公益挑战。在过去两年中,他独自骑行穿越全球40个国家,行程总计5.7万公里。通过此次骑行活动,他成功筹集到26万美元善款。 这笔资金已全数捐赠给位于暹粒的坤塔帕花医院及吴哥儿童医院。捐款旨在支持医院的日常运营,确保医疗机构能够持续为贫困儿童提供免费、高质量且无歧视的医疗救助服务。 柬埔寨卫生部对蒂夫·达拉里的公益行动及其支持者的捐赠表示感谢。卫生部同时呼吁社会各界继续通过坤塔帕花基金会进行捐赠,捐款金额不限。这些善款将用于保障医院的医疗救助工作,为柬埔寨每年数以百万计的患病儿童提供救治。
📋 简要摘要 ▸
柬埔寨人士蒂夫·达拉里历时2年骑行40国,行程5.7万公里,成功筹集26万美元善款。该笔资金已全数捐赠给坤塔帕花医院及暹粒吴哥儿童医院,用于支持儿童免费医疗服务。卫生部对此表示高度赞赏,并呼吁社会各界持续关注并支持坤塔帕花基金会,共同保障儿童医疗救助的持续性。
📋 完整原文 ▸
ក្រោយពីបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» ដោយធ្វើដំណើរផ្សងព្រេងជិះកង់តែម្នាក់ឯង ឆ្លងកាត់ប្រទេសចំនួន ៤០ ក្នុងរយៈចម្ងាយ ៥៧ ០០០ គីឡូម៉ែត្រ ដោយប្រើប្រាស់អស់រយៈពេល ២ឆ្នាំ លោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ បាននាំយកថវិកាចំនួន ២៦០ ០០០ ដុល្លារអាមេរិក ដែលបានមកពីបរិច្ចាគរបស់អ្នកគាំទ្រ និងសាធារណៈជន មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មដ៏មានតម្លៃ របស់លោក ទីវ តារារិទ្ធ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនដល់អ្នកគាំទ្ររបស់លោក ដែលបានចូលរួមបរិច្ចាគ ក្នុងដំណើរផ្សងព្រេងមួយនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនទាំងអស់ ដែលមានទឹកចិត្តសប្បុរស បន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ។ ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter](https://x.com/MohCambodia)) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)