柬埔寨巴斯德研究所召开年度会议 聚焦2026年科研发展规划
分类医疗科研
事件时间2026-06-19 14:30
地点金边
来源柬埔寨卫生部
发布时间2026/06/19 19:20
详情描述
2026年6月19日下午,柬埔寨巴斯德研究所召开年度联络委员会会议。柬埔寨卫生部部长秦拉主持会议,评估该机构2025年的科研成果,并规划2026年的发展方向。
在2025年期间,柬埔寨巴斯德研究所汇集了来自17个国家的专家团队,在科学研究、公共卫生及人才培训领域开展工作,并在国际知名期刊发表了67篇科研论文,旨在解决柬埔寨公共卫生领域的关键挑战。
针对2026年的工作规划,会议确立了三大核心重点:一是技术创新与现代化,推动技术工作的创新与升级;二是人才培养与知识转移,强化人力资源能力并扩大技术转移范围;三是深化科学研究,确保研究成果能产生实际的社会影响。
秦拉部长在会上强调,通过加强卫生部、柬埔寨巴斯德研究所、巴黎巴斯德研究所及国际合作伙伴之间的协作,将有助于推动柬埔寨实现全民健康覆盖目标,并符合柬埔寨政府五角战略第一阶段的优先方向。
出席本次会议的共有29人,包括法国驻柬埔寨大使奥利维尔·理查德、世界卫生组织驻柬埔寨代表玛丽安娜·特里亚斯,以及巴黎巴斯德研究所国际事务部执行副总裁奥黛特·托梅斯库-哈托(通过视频连线参会)等相关部门代表。
📋 简要摘要 ▸
柬埔寨卫生部部长秦拉主持柬埔寨巴斯德研究所年度会议,评估2025年科研成果,并确立2026年三大发展重点:技术创新、人才培养与科研深化。该所目前拥有17国专家团队,致力于通过国际合作推动柬埔寨实现全民健康覆盖目标。
📋 完整原文 ▸
**កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅអភិវឌ្ឍន៍ឆ្នាំ២០២៦**។
—
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Conseil de Liaison de l’Institut Pasteur du Cambodge) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរៀបចំឡើងនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃសមិទ្ធិផលការងារឆ្នាំ២០២៥ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងវិស័យស្រាវជ្រាវ សុខភាពសាធារណៈ និងការបណ្តុះបណ្តាល ព្រមទាំងពិភាក្សាលើផែនការអភិវឌ្ឍន៍ និងទិសដៅការងារនាពេលអនាគត។
ក្នុងឆ្នាំ២០២៥ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបន្តបង្ហាញពីសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រសុខាភិបាល ដោយមានបុគ្គលិកជំនាញមកពី ១៧ សញ្ជាតិ និងបានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ៦៧ អត្ថបទ នៅក្នុងទិនានុប្បវត្តិអន្តរជាតិល្បីៗ ដែលបានចូលរួមដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រប៉ារីស និងក្រសួងសុខាភិបាល ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថាន បន្តផ្តោតលើអាទិភាពសំខាន់ៗចំនួន ៣ រួមមាន៖
**ការអភិវឌ្ឍ និងនវានុវត្តន៍**៖ ជំរុញការច្នៃប្រឌិត និងការធ្វើទំនើបកម្មលើការងារបច្ចេកទេស។ **ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្ទេរចំណេះដឹង**៖ ពង្រឹងសមត្ថភាពធនធានមនុស្ស និងពង្រីកការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល។
**ការពង្រឹងការស្រាវជ្រាវ**៖ បន្តលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ឱ្យកាន់តែស៊ីជម្រៅ និងមានផលប៉ះពាល់ជាក់ស្តែង។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវ **ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC)** នៅកម្ពុជា ស្របតាមទិសដៅអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី **Odette Tomescu-Hatto** អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រប៉ារីស (ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ) ឯកឧត្តម **Olivier Richard** ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថិភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោកស្រី **Mariana Trias** ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ២៩រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)