洪玛奈总理请求法国协助通过国际机制解决柬泰边境问题

分类政治新闻
事件时间近期
地点柬埔寨-泰国边境
来源BTV电视台
发布时间2026/04/11 11:11
详情描述
柬埔寨总理洪玛奈在会见法国总统时,请求法方推动泰国通过国际法和机制解决边境争议,并强调此举旨在寻求公正而非偏袒。
📋 完整原文 ▸
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អំឡុងជួបជាមួយឯកឧត្ដមប្រធានាធិបតីបារាំង សម្ដេចបានស្នើដល់ប្រធានាធិបតីបារាំងជំរុញទៅថៃ ឱ្យចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយផ្អែកលើយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា អំឡុងជួបជាមួយ ប្រធានាធិបតីបារាំងនោះ សម្ដេចបានជម្រាបជូនប្រធានាធិបតីបារាំង អំពីស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសការចូលកាន់កាប់ និងសាងសង់សំណង់នានារបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា។ សម្ដេចគូសបញ្ជាក់ច្បាស់ៗថា អ្វីដែលសម្ដេចជម្រាបជូនទៅប្រធានាធិបតីបារាំង គឺដើម្បីឱ្យបារាំងជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើភាពយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ ដែលគ្រប់ភាគីទទួលយកបានមិនមែនឱ្យបារាំងកាន់ជើងកម្ពុជានោះទេ។
[Website](https://www.btv.com.kh/) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)