洪玛奈

洪玛奈
分类政治
事件时间2026-11-27
地点金边
来源新柬埔寨日报
发布时间2026/11/27 11:14

详情描述

11月27日,柬埔寨总理洪玛奈在金边出席2026年国际商业与投资论坛时明确表示,柬埔寨已决定于2029年底正式脱离最不发达国家(LDC)行列。尽管柬埔寨目前已满足脱离该行列的所有评估条件,但政府选择推迟至2029年,而非此前评估中提到的2027年。 洪玛奈指出,此次决策的核心考量是确保“高质量转型”。政府认为,盲目追求脱离最不发达国家名号仅能带来表面上的“好看”,却可能因贸易优惠政策的突然丧失而影响经济韧性。选择2029年作为时间节点,是为了预留充足时间与主要贸易伙伴重新谈判贸易协定,确保在失去最不发达国家特殊待遇后,柬埔寨的出口竞争力、外资吸引力以及国内就业市场依然能够保持稳定。 对于在柬经营的投资者及相关从业者而言,这意味着未来三年内,柬埔寨的贸易政策环境将进入过渡期。建议企业密切关注政府后续发布的双边及多边贸易协定谈判进展,特别是针对纺织品、农产品等主要出口行业的关税调整预案,并据此评估供应链布局及成本结构,以应对2029年正式脱离最不发达国家后可能带来的贸易规则变化。
📋 简要摘要 ▸
洪玛奈总理在国际商业论坛上表示,柬埔寨不急于盲目脱离最不发达国家行列,而是追求在保障民生、就业及外资质量前提下的高质量转型。
📋 完整原文 ▸
**កម្ពុជាមិនចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចលឿនពេកដោយគ្រាន់តែធ្វើឱ្យល្អមើល ប៉ុន្តែមិនល្អស៊ីនោះទេ កម្ពុជាចង់ចាកចេញដោយល្អទាំងមើល និងល្អទាំងស៊ី** សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាមិនចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចលឿនពេក ដោយគ្រាន់តែធ្វើឱ្យល្អមើល ប៉ុន្តែមិនល្អស៊ីនោះទេ កម្ពុជាចង់ចាកចេញដោយល្អទាំងមើល និងល្អទាំងស៊ី។ សម្ដេចថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់ពីមានការជជែកវែកញែក និងចោទសួរ តើពេលណាកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច? តើមូលហេតុអ្វីកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្រោយឡាវ? ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦ សម្ដេច ហ៊ុន ម៉ាណែត ពន្យល់ថា ឆ្លងកាត់ការវាយតម្លៃចំនួន២លើក ក្នុងចំណោម៣លើក កម្ពុជាមានជម្រើសចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅចុងឆ្នាំ២០២៧ ឬឆ្នាំ២០២៩។ បន្ទាប់ពីបានសិក្សាហ្មត់ចត់អំពីលទ្ធផលដែលកើតឡើងក្រោយការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច សម្ដេចធិបតី បានសម្រេចយកចុងឆ្នាំ២០២៩ ដើម្បីចាកចេញ។ សម្ដេចធិបតី ពន្យល់ថា ការសម្រេចចាកចេញនៅឆ្នាំ២០២៩ គឺដោយសារកម្ពុជាត្រូវការពេលវេលារៀបចំខ្លួន ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូបរទេស ដើម្បីចាកចេញដោយសុវត្ថិភាព សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ត្បិតកម្ពុជា មិនទាន់បាន «ចាកចេញពី ប្រទេសអភិវឌ្ឍន៍តិចតួចមែន» ប៉ុន្តែកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ រួចរាល់អស់ហើយ។ កម្ពុជា នឹងចាកចេញនៅចុងឆ្នាំ២០២៩ ខាងមុខ ជាមួយនឹងការធានាថា ការចាកចេញនេះ មិនប៉ះពាល់ដល់ការងារ ជីវភាពពលរដ្ឋ និងការវិនិយោគនៅកម្ពុជា។ បើតាមសម្ដេចធិបតី ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដែលល្អទាំងមើល និងល្អទាំងស៊ី គឺនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ និងធានាដល់ជីវភាព និងការងារពលរដ្ឋ និងការវិនិយោគរបស់បរទេសនៅក្នុងប្រទេសកម្ពុជា៕