柬埔寨商务部与私营部门探讨胡椒国家政策草案










发布机构商务部
适用范围农业出口
发布时间2026/09/18 15:24
政策详情
2026年9月16日上午,柬埔寨商务部在金边Baitong Hotel & Resort举办“胡椒国家政策草案”私营部门咨询研讨会。此次会议由商务部国务秘书兼技术工作组组长与欧盟驻柬埔寨代表团合作处处长共同主持。
研讨会旨在收集私营部门对胡椒国家政策草案的意见,重点识别行业面临的挑战、发展机遇及相关诉求,以确保政策内容全面、清晰且具备可操作性。参会人员包括商务部官员、欧盟-德国CAPSAFE项目代表、柬埔寨胡椒与香料联合会成员、胡椒协会及社区代表、出口企业、加工企业,以及来自贡布省和特本克蒙省的农业官员。
商务部表示,制定该项国家政策旨在为柬埔寨胡椒产业提供明确的发展路线图。政策核心目标在于通过提升产业链附加值,增加农村地区农户收入,并推动柬埔寨胡椒向国际市场,特别是欧盟市场的出口。此次收集的各方意见将作为完善政策草案的重要依据,以提升未来政策执行的有效性。
📋 简要摘要 ▸
商务部与欧盟代表及私营部门举行研讨会,收集关于胡椒国家政策草案的意见,旨在解决行业挑战并促进出口。
📋 完整原文 ▸
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Baitong Hotel & Resort ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស និងលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង «សិក្ខាសាលាពិគ្រោះយោបល់ជាមួយវិស័យឯកជនលើការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីម្រេច»។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីវិស័យឯកជន ជាពិសេសលើការកំណត់នូវបញ្ហាប្រឈម ឱកាស និងសំណូមពរ ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានភាពពេញលេញ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួងពាណិជ្ជកម្ម តំណាងគម្រោង EU-German CAPSAFE សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សមាគម/សហគមន៍ម្រេច ក្រុមហ៊ុននាំចេញ សហគ្រាសកែច្នៃ និងមន្ត្រីកសិកម្មមកពីខេត្តកំពត និងខេត្តត្បូងឃ្មុំ ជាច្រើនរូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការរៀបចំគោលនយោបាយម្រេចកម្ពុជានេះ ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់តម្លៃ ជួយបង្កើនប្រាក់ចំណូលកសិករនៅតាមតំបន់ជនបទ និងជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហភាពអឺរ៉ុប។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុល ដែលជាធាតុចូលបន្ថែម ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីម្រេចនេះ កាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))