暹粒学院2026-2027学年开学 500名师生参加典礼

来源柬埔寨国家电视台
发布时间2026/09/28 10:14
详情描述
2026年9月27日,磅通省暹粒学院举行了2026-2027学年开学典礼。此次活动由教育、青年和体育部部长代表出席,约500名学生及教职员工参加。
校方在典礼上回顾了学院自办学以来的教学成果,并对教职员工及合作伙伴在人才培养方面的投入表示认可。
教育部门在会上对学生提出明确要求,强调学生应将所学专业知识应用于国家机关、私营企业、国内及国际组织等实际工作领域。学生在学习过程中需克服困难,通过提升专业技能与实践能力,培养职业道德与社会责任感,以服务社会为目标,成为具备高素质的公民与专业人才。
📋 简要摘要 ▸
暹粒学院举行2026-2027学年开学典礼,教育部长代表出席并寄语学生,强调专业知识与职业道德在服务国家中的重要性。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ វិទ្យាស្ថានក្រុងអង្គរ
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ជួន ជីវិន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ វិទ្យាស្ថានក្រុងអង្គរ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ សមាសភាពក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមណនិស្សិត-និស្សិតប្រមាណ ៥០០អង្គ នាក់។
ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់នៃវិទ្យាស្ថានក្រុងអង្គរ ដែលបានដឹកនាំវិទ្យាស្ថានឱ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក្នុងការបណ្ដុះបណ្ដាលនិស្សិតប្រកបដោយគុណភាព និងសមត្ថភាព ចាប់តាំងពីបើកដំណើរការបណ្ដុះបណ្ដាល រហូតមកទល់ពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានបន្តមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងយកចំណេះដឹង ដែលបានសិក្សាទៅអនុវត្តការងារតាមសេចក្ដីត្រូវការជាក់ស្ដែងក្នុងវិស័យនីមួយៗ ដូចជាស្ថាប័នរដ្ឋ និងវិស័យឯកជន ឬអង្គការជាតិ និងអន្តរជាតិនានា។ ជាមួយគ្នានេះនិស្សិតត្រូវខិតខំសិក្សារៀនសូត្រ ខិតខំពុះពារ ជម្នះរាល់ឧបសគ្គក្នុងការសិក្សា និងបំពេញកិច្ចការ ដើម្បីកសាងខ្លួនឱ្យស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ និងបុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើសង្គមជាតិដោយចិត្តស្មោះស ដើម្បីបុព្វហេតុជាតិ មាតុភូម