柬埔寨青年联合会医疗联盟在实居省贡比西县开展大型免费义诊活动



类型免费义诊
地点实居省贡比西县
发布时间2026/06/22 11:22
详情描述
2026年6月21日,柬埔寨青年联合会医疗联盟在实居省贡比西县昂春小学开展大型免费义诊活动。本次活动由柬埔寨青年联合会医疗联盟主席亨速孔博士带队,共组织188名医护人员参与,为当地公务员、学生、民众及工厂工人提供医疗服务。
此次义诊单日累计服务2089人次,其中女性患者为1386人次。服务内容涵盖广泛,包括普通内科、儿科、牙科、眼科、耳鼻喉科、妇科及产前检查、皮肤科、心血管疾病、内分泌疾病、糖尿病、骨关节疾病、小型外科手术、超声波检查、心脏超声、移动实验室检测、药剂服务以及公共卫生教育等。
该活动由柬埔寨青年联合会医疗联盟组织,全程不收取任何费用。活动期间,相关政府部门及地方行政机构提供了协作支持。
📋 简要摘要 ▸
柬埔寨青年联合会医疗联盟在实居省贡比西县开展大型免费义诊活动,由188名医护人员提供涵盖内科、外科、牙科及眼科等多种医疗服务,单日累计服务2089名当地民众。
📋 完整原文 ▸
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់បញ្ជូនសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចុះពិនិត្យ និងព្យាបាលជំងឺដោតឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកគងពិសី 🙏❤️🙏
(កំពង់ស្ពឺ) នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ព័ន្ធគ្រូ ពេទ្យសហ ភាព សហ ព័ន្ធ យុវ ជន កម្ពុជា (ស.គ.ស.ស.យ.ក) សរុប**ចំនួន១៨៨នាក់** ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកអចិន្ត្រៃយ៍ នៃ គណៈ កម្មាធិការ កណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បាន ចុះ ទៅ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនមន្ត្រីរាជការថ្នាក់ក្រោមជាតិ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅសាលាបឋមសិក្សាអង្គជុំ ស្ថិតក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ កម្មវិធីនេះចូលរួមសហការដោយរដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកគងពិសី ស.ស.យ.ក ស្រុកគងពិសី ក្រោមអធិបតីភាព ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ។ ក្នុងឱកាស នោះដែរក៏មានការចូលរួមពី ឯកឧត្តម សូ ឃុនវិរៈ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលឌេត្តកំពង់ស្ពឺ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដីជាច្រើនរូបផងដែរ ។ ការពិនិត្យ និងព្យាបាល ជំងឺ ក្នុង រយៈពេល០១ថ្ងៃនេះសរុបបាន **ចំនួន២,០៨៩ ករណីក្នុងនោះស្ត្រីចំនួន១,៣៨៦ករណី លើប្រភេទសេវាកម្មដូចជា ជំងឺទូទៅ ជំងឺមនុស្សចាស់ ជំងឺកុមារ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក រោគស្រ្តី និងពិនិត្យផ្ទៃពោះ ជំងឺសើរស្បែក និងកាមរោគ ពិនិត្យបឋម និងវាស់សំពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺអង់ដូគ្រីន ជំងឺបេះដូង និងសរសៃឈាម ជំងឺវះកាត់តូច និងរោគសន្លាក់ អេកូសាស្ត្រ អេកូបេះដូង មន្ទីរពិសោធន៍ចល័ត ឱសថសាស្ត្រ និងអប់រំសុខភាពសាធារណៈ និងជំងឺមិនឆ្លង ។
ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងអ្នកស្រុកគងពិសី ក៏ដូចជាអ្នកកំពង់ស្ពឺទាំងមូល តែងតែទទួលបាននូវយកចិត្តទុកដាក់ក្នុងការចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញ និងឯកទេសមកពីមន្ទីរពេទ្យជាតិនានាតាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មកពិនិត្យ ព្យាបាលជំងឺដោតឥតគិតថ្លៃ និងចែកវ៉ែនតា ជូនមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ជាបន្តបន្ទាប់ ។**