劳工部推9万本地岗位 磅清扬招聘会释2763职










分类就业
事件时间2026-11-20
地点磅清扬省波里波县
来源柬埔寨劳工部
发布时间2026/11/20 16:31
详情描述
11月20日上午,柬埔寨劳工部在磅清扬省波里波县学校内举办就业论坛,主题为“高棉人帮高棉人找工作、提供工作”。现场提供2763个岗位,近500名民众参加,重点面向从泰国返乡的前劳工和正在找工作的青年。
劳工部国务秘书在论坛上表示,目前全国有超过9万个本地就业岗位,其中磅清扬省近3000个,求职者可在现场登记、面试并即时入职。她说明,本地就业除工资外,还可享有国家社保局的相关权益,包括工伤、医疗和养老;孕妇可获免费产检,子女2岁前可领取补贴。她同时提到,非法赴泰务工面临安全隐患、劳工剥削、缺乏健康保障、暴力和歧视,且远离家庭。
技能培训方面,劳工部通过TVET项目在磅清扬省理工学院及流动培训车提供免费培训,课程包括建筑、机械维修、电气、制冷设备、烘焙、咖啡冲调、美容沙龙等,学习时间有多种选择。结业后可自主创业或寻找薪酬更高的工作,劳工部也协助对接实习单位。论坛现场同时设置了社保和TVET咨询,把岗位、社保权益和培训信息一并送到县一级。
参与此次招聘的包括制衣厂、ABA银行磅清扬分行,以及对外劳务派遣公司。劳工部表示,除本地岗位外,也在提供合法的海外就业机会。
对求职者来说,可携带身份证件到现场登记并投递简历;无法到场的,可向磅清扬省劳工部门或劳工部咨询岗位与免费培训信息。计划赴泰或其他国家务工的人员,应先核实招聘方资质和派遣渠道是否合法,避免通过非正规途径出境。已返乡的前劳工也可把岗位、社保和培训信息转告同乡,让更多人了解本地就业选择。
📋 简要摘要 ▸
柬埔寨劳工部在磅清扬省波里波县学校举办就业论坛,现场提供2763个岗位,并宣传国家社保局权益与TVET职业技能培训项目,覆盖近500名民众,重点面向从泰国返乡的前劳工与待业青年。该部同时呼吁民众把握全国逾9万个本地就业岗位及技能培训机会,以提升家庭收入。
📋 完整原文 ▸
ក្រសួងការងារជំរុញប្រជាពលរដ្ឋ និងអតីតពលករទទួលយកឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ច
(កំពង់ឆ្នាំង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៧៦៣កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះខេត្តកំពង់ឆ្នាំងមានជិត ៣ពាន់កន្លែង ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការងារ ដែលជាប្រភពចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសគឺការងារក្នុងស្រុក។ ក្រៅពីសុភមង្គលក្នុងគ្រួសារ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកគ្រោះថ្នាក់ការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ចំពោះស្រ្តីមានផ្ទៃពោះក៏ទទួលបានការពិនិត្យផ្ទៃពោះ និងសុខភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់កូនអាយុក្រោម២ឆ្នាំ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ ប្រឈមនឹងហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងនៅឆ្ងាយពីគ្រួសារ។
លោកជំទាវបានជម្រាបជូនថា ដើម្បីអនុវត្តតាមគោលនយោបាយអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ក្រសួងបានផ្តល់ជូនការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃតាមរយៈកម្មវិធី TVET ១,៥លាននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ឬតាមរថយន្តចល័តដល់មូលដ្ឋាន ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន ដោយក្រសួងក៏ជួយរកកន្លែងសម្រាប់ធ្វើកម្មសិក្សាផងដែរ។
ក្រៅពីការងារក្នុងស្រុក ក្រសួងក៏កំពុងផ្តល់ឱកាសការងារក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់។ លោកជំទាវបានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។
សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយរោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ អេប៊ល ថប ហ្គាម៉ិន (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន រីណិត (ខេមបូឌា) អេចអ ឯ.ក និងក្រុមហ៊ុន មង្គល អេចអ៕
#MLVT #HENGSour