农业部鼓励青年代表参与SSEAYP 推广柬埔寨农业

农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
农业部鼓励青年代表参与SSEAYP 推广柬埔寨农业
1/10
分类农业
事件时间2026-10-20
地点金边
来源柬埔寨农林渔业部
发布时间2026/10/20 22:10

详情描述

2026年10月20日,柬埔寨农林渔业部国务秘书翁拉查在金边会见了即将参加第50届东南亚及日本青年船计划(SSEAYP)的柬埔寨代表团。此次代表团由21名成员组成。 翁拉查在会谈中介绍了柬埔寨农业领域的最新进展,特别提到截至2026年10月19日,柬埔寨大米出口量已突破100万吨,创下历史新高。她表示,这一成果得益于农民、企业、加工商及出口商的共同努力,符合政府的政策导向。 此外,翁拉查提及农林渔业部部长狄汀与商业部部长占尼曼于2026年10月17日至21日期间,在法国巴黎参加SIAL PARIS 2026国际食品展,旨在进一步拓展柬埔寨农产品的国际市场。 作为第37届SSEAYP(2010年)的往届代表,翁拉查鼓励本届青年代表深入了解柬埔寨的历史、文化、经济及农业潜力。她要求代表们在与东盟国家及日本的青年交流时,能够准确且自信地传播国家形象,展示柬埔寨青年的创新能力与建设国家的意愿。她寄语代表们在国际舞台上展示柬埔寨,并将所学经验带回国内,助力国家发展。
📋 简要摘要 ▸
农业部国务秘书翁拉查会见参加第50届东南亚及日本青年船计划的柬埔寨代表团,鼓励其向国际社会展示柬埔寨农业潜力。
📋 完整原文 ▸
លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ =================== នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន និងប្រតិភូយុវជនកម្ពុជា សរុបចំនួន ២១រូប ដែលត្រៀមចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ ឆ្នាំ២០២៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ លោកជំទាវបានចែករំលែកពីសមិទ្ធផលថ្មីៗរបស់កម្ពុជា ជាពិសេសវឌ្ឍនភាពនៃវិស័យកសិកម្ម ដែលបានបន្តបោះជំហានទៅមុខគួរឱ្យកត់សម្គាល់។ ក្នុងនោះ ការនាំចេញអង្ករកម្ពុជាបានឈានដល់ជាង ១លានតោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលជាកំណត់ត្រាថ្មីមួយនៃការនាំចេញអង្កររបស់កម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា សមិទ្ធផលនេះគឺជាមោទនភាពរួមរបស់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនជំនាន់ថ្មី ដែលមានតួនាទីសំខាន់ក្នុងការបន្តកសាង និងផ្សព្វផ្សាយកិត្តិនាមជាតិ។ បើតាមលោកជំទាវអនុរដ្ឋលេខាធិការ នៅពីក្រោយតួលេខនាំចេញដ៏គួរឱ្យកត់សម្គាល់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ សហគ្រាសខ្មែរ អ្នកកែច្នៃ អ្នកនាំចេញ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកលើកកម្ពស់ផលិតកម្ម គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកទីផ្សារកសិផលខ្មែរទៅកាន់អន្តរជាតិ ដោយបានលើកឡើងពីវត្តមានរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឱកាសពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ផ្សារភ្ជាប់ទៅនឹងបេសកកម្មរបស់ប្រតិភូយុវជន លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនយកចិត្តទុកដាក់ស្វែងយល់ពីសមិទ្ធផលជាតិទាំងនេះ ព្រមទាំងពង្រឹងចំណេះដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងសក្តានុពលរបស់កម្ពុជា ដើម្បីអាចចែករំលែកព័ត៌មានបានត្រឹមត្រូវ និងប្រកបដោយភាពជឿជាក់ជាមួយមិត្តភក្តិមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន។ ក្នុងនាមជាអតីតប្រតិភូយុវជន SSEAYP ជំនាន់ទី៣៧ ឆ្នាំ២០១០ លោកជំទាវក៏បានចែករំលែកបទពិសោធ និងបានផ្តាំផ្ញើឱ្យប្រតិភូយុវជនកម្ពុជាទាំងអស់ ត្រៀមខ្លួនឱ្យបានល្អ ទាំងចំណេះដឹង សមត្ថភាព សុជីវធម៌ និងការប្រាស្រ័យទាក់ទង ដោយប្រកាន់ខ្ជាប់នូវភាពជឿជាក់លើខ្លួនឯង ការគោរពភាពខុសគ្នា និងស្មារតីទទួលខុសត្រូវក្នុងនាមជាតំណាងជាតិ។ លោកជំទាវសង្ឃឹមថា ប្រតិភូយុវជននឹងអាចបង្ហាញដល់មិត្តភក្តិអន្តរជាតិពីសមត្ថភាព គំនិតច្នៃប្រឌិត និងឆន្ទៈរបស់យុវជនកម្ពុជា ក្នុងការចូលរួមកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ និងតំបន់។ លោកជំទាវបានបញ្ចប់ដោយសារផ្តាំផ្ញើថា៖ **«សូមនាំយកកម្ពុជាទៅបង្ហាញពិភពលោក ហើយនាំយកចំណេះដឹង និងបទពិសោធពីពិភពលោក មកចូលរួមអភិវឌ្ឍកម្ពុជាវិញ»**៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)