柬中金龙2026联合军演明日开幕 为期15天海陆空协同








分类军事
事件时间2026-11-25
地点柬埔寨
来源CN123
发布时间2026/11/24 11:48
详情描述
柬埔寨与中国将于2026年11月25日至12月9日举行第8次“金龙-2026”联合军演,演习为期15天。此次演习主题涵盖反恐、反海盗及灾害救援,涉及海陆空三军协同作战。
演习地点分布在多个区域:陆地与空中演习将在实居省的维多利亚军事学院及德崇森春基里训练基地进行;海上与空中演习则在西哈努克省的云壤海军基地、贡布省的空军基地及周边海域展开。演习期间,军方将动用重型装备、无人机及进行大规模兵力调动。
柬埔寨王家军总司令部提醒,演习期间相关区域会有实弹射击及军事装备移动,居住在上述演习区域附近的民众无需恐慌。此外,柬埔寨与美国计划于2027年初重启中断10年的“吴哥哨兵”联合演习。
📋 简要摘要 ▸
柬埔寨与中国将于2026年11月25日至12月9日举行第8次“金龙-2026”联合军演。演习主题涵盖反恐、反海盗及灾害救援,涉及海陆空三军。此外,柬埔寨与美国计划于2027年初重启中断10年的“吴哥哨兵”联合演习。
📋 完整原文 ▸
កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
(ភ្នំពេញ)៖ កងទ័ពកម្ពុជា និងចិន ធ្វើសមយុទ្ធរួមគ្នាលើកទី៨ ក្នុងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។
សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការបានឲ្យដឹងទៀតថា ទីកន្លែង ដែលនឹងត្រូវធ្វើសមយុទ្ធនេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដា្ឋនទ័ពអាកាសកងកេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។
ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។
ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺននេះ។
សូមបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ពោល គឺមានចំនួន ៧លើករួចមកហើយ។ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកដោយហេតុផលជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរប្រឈមការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
តាមរយៈសមយុទ្ធដែលបានធ្វើកន្លងមកនេះ កងទ័ពប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងលើកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម ការងារសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយ ការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ យុទ្ធវិធីទប់ទល់ដោយដ្រូន (Drone) ព្រមទាំងការពង្រីកសមត្ថភាពប្រតិបត្តិការរួមគ្នាយ៉ាងទូលំទូលាយទាំងលើគោក ដែនអាកាស និងលើកងទ័ពជើងទឹក (លម្ហសមុទ្រ) ក្នុងការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ។
សមយុទ្ធក៏បានលើកកម្ពស់ចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ បន្ថែមពីលើនេះ ក៏បានជួយបង្កើនសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមចំណែកការពារសន្តិភាព ស្ថិរភាពក្នុងតំបន់ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្រៅពីការធ្វើសមយុទ្ធជាមួយចិនហើយនោះ កម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក បាន៧លើករួចមកហើយដែរ ដោយសមយុទ្ធដំបូង គឺធ្វើឡើងនៅឆ្នាំ២០១០ ក្រោមប្រធានបទ «ឆ្មាំអង្គរ» ដែលជាគំនិតផ្តួចផ្តើមនៃបេសកម្មសន្តិភាពជាសាកល (Global Peace Operation Initiative-GPOI)ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក ដើម្បីជួយបណ្ដុះបណ្ដាលកងរក្សាសន្តិភាព ដោយផ្ដោតលើការផ្ដល់ជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ។កងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា «ឆ្មាំអង្គរ ២០២៧» (Angkor Sentinel 2027) ឡើងវិញនៅដើមឆ្នាំ២០២៧ បន្ទាប់ពីបានផ្អាកអស់រយ:ពេល ១០ឆ្នាំមកនោះ៕