FBI与澳大利亚警方承诺协助柬埔寨打击网络诈骗

FBI与澳大利亚警方承诺协助柬埔寨打击网络诈骗
分类治安
事件时间2026-09-25
地点金边
来源柬埔寨通讯社
发布时间2026/09/25 17:42

详情描述

2026年9月25日,美国联邦调查局(FBI)与澳大利亚联邦警察(AFP)代表在金边与柬埔寨内政部国务秘书凯万通举行会晤。双方就打击网络诈骗及相关犯罪达成多项合作共识,承诺将持续支持柬埔寨执法部门。 此次会晤期间,澳大利亚联邦警察网络安全与特别调查部指挥官格雷姆·马歇尔表示,欢迎柬埔寨内政部代表团前往考察澳大利亚的联合网络犯罪协调中心(JPC3),以借鉴其运作模式,助力柬埔寨建立在线诈骗打击中心。 FBI高级运营主管斯蒂芬·弗洛雷斯与澳大利亚警方代表均同意,将通过及时交换网络诈骗及网络犯罪等优先案件的情报,加强与柬埔寨的执法合作。此外,双方将通过国内培训、派遣教官或邀请柬埔寨警官赴美、澳接受培训等方式,提升柬埔寨警方的办案能力。 在与FBI的会谈中,双方回顾了此前通过交换IP地址信息,成功捣毁50余处诈骗窝点的成果,并讨论了如何防范不法分子盗用柬埔寨公民身份信息开设银行账户或购买手机卡。FBI方面承诺,将继续为柬埔寨警官提供前往FBI学院受训的机会。 凯万通表示,双方已达成一致,将重点加强在网络诈骗、网络犯罪、毒品贩运及洗钱等领域的秘密情报交换。针对犯罪分子在大型窝点被取缔后,转而以小型团伙形式在社区内活动的趋势,双方将通过针对性培训提升柬埔寨警方的应对能力。 据柬埔寨内政部报告显示,自2025年7月1日至2026年8月28日,柬埔寨共查处诈骗窝点832处,其中大型窝点86处。相关案件已移交法院408起,共有3477名嫌疑人被羁押。此外,柬埔寨警方已对38169处地点进行行政检查,并驱逐了22142名违法外籍人员。
📋 简要摘要 ▸
美国FBI与澳大利亚联邦警察与柬埔寨内政部官员会晤,承诺将继续支持柬埔寨执法部门打击网络诈骗犯罪,并达成多项新合作计划。
📋 完整原文 ▸
FBI និងនគរបាលសហព័ន្ធអូស្រ្តាលី សន្យាជ្រោមជ្រែងនគរបាលកម្ពុជា បោសសម្អាតស្កេមឱ្យដល់ឫសគល់ និងឯកភាពផែនការថ្មីមួយចំនួនទៀត! (AKP) ក្នុងចំណោមកម្មវិធីការងារដ៏មមាញឹកនៅកម្ពុជា តំណាងជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលី ហៅកាត់ថា AFP និងភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយក្នុងជំនួបនោះ កម្ពុជាបានទទួលការគូសបញ្ជាក់ពីភាគីទាំងពីរ អំពីការប្ដេជ្ញាចិត្តបន្តជ្រោមជ្រែងដល់កម្លាំងអនុវត្តច្បាប់កម្ពុជា។ ជំនួបនេះ បានប្រព្រឹត្តទៅនាឱកាសកម្ពុជារៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម កែវ វណ្ណថន បានឱ្យដឹងថា លោកមេបញ្ជាការ Graeme Marshall ប្រធាននាយកដ្ឋានសន្តិសុខសាយប័រនិងស៊ើបអង្កេតពិសេស នៃនគរបាលសហព័ន្ធអូស្រ្តាលីបានប្រកាសស្វាគមន៍គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ប្រសិនបើមានបំណងចង់សិក្សាអំពីមណ្ឌលសម្របសម្រួល បទល្មើសបច្ចេកវិទ្យារួម (Joint Policing Cyber Crime Coordination Centre-JPC3) ដែលមានតួនាទីប្រហាក់ប្រហែលគ្នានឹងគម្រោងបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមអនឡាញរបស់កម្ពុជា ដូចដែលប្រមុខក្រសួងមហាផ្ទៃបានប្រកាសក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិ។ ដ្បិតជាជំនួបដាច់ដោយឡែក ប៉ុន្តែបើតាម ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា ទាំងលោក Stephen Flores នាយកប្រតិបត្តិការជាន់ខ្ពស់ FBI និងលោកមេបញ្ជាការ Graeme Marshall នៃនគរបាលសហព័ន្ធអាល្លឺម៉ង់ បានឯកភាពដូចគ្នា អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា លើបទល្មើសអាទិភាពរួមមាន Online Scams និង Cybercrime ជាពិសេសបានឯកភាពបន្តផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលជាតិកម្ពុជា ដើម្បីពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងប្រទេស ឬអញ្ជើញទៅបណ្តុះបណ្តាលនៅអូស្រ្តាលី ឬអាម៉េរិកតែម្ដង។ ភាគីទាំងពីរបានបង្ហាញការអបអរសាទរជាមួយក្រសួងមហាផ្ទៃកម្ពុជា សម្រាប់ការបន្តសុពលភាពអនុស្សរណៈនៃការយោគយល់ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការរួមគ្នាក្នុងការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមរូបិយបណ្ណគ្រីបតូ និងការជម្រិតទារប្រាក់តាមអនឡាញ។ ក្នុងជំនួបជាមួយ FBI ភាគីទាំងពីរបានគូសបញ្ជាក់ពីលទ្ធផលនៃការផ្លាស់ប្តូរព័ត៌មាន IP Address ឈានទៅបង្ក្រាបទីតាំងឆបោកជាង ៥០កន្លែង និងបានពិភាក្សាលើកិច្ចសហការរឹតបន្តឹងការលួចប្រើប្រាស់អត្តសញ្ញាណបណ្ណពលរដ្ឋខ្មែរទៅបើកគណនីធនាគារ ឬទិញស៊ីមកាត។ ភាគី FBI បានប្តេជ្ញាបន្តផ្តល់ឱកាសដល់មន្ត្រីនគរបាលជាតិកម្ពុជា ទៅទទួលការបណ្តុះបណ្តាលនៅ បណ្ឌិត្យសភា FBI ដើម្បីពង្រឹងសមត្ថភាពបន្ថែម។ ឯកឧត្តម កែវ វណ្ណថន បានបន្ថែមក្នុងន័យដើមថា "ជារួមយើងបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរព័ត៌មានសម្ងាត់ទាន់ពេលវេលាលើបទល្មើសអាទិភាពដូចជា Online Scams, Cybercrime, ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ ព្រមទាំងបានយល់ស្របលើការផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់នគរបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងល្បិចកលបំបែកខ្លួនជាក្រុមតូចៗធ្វើសកម្មភាពតាមសហគមន៍របស់ក្រុមឧក្រិដ្ឋជន បន្ទាប់ពីទីតាំងឆបោកធំៗត្រូវបានកម្ពុជាបោសសម្អាតអស់ទាំងស្រុង"។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានបង្ក្រាបទីតាំងឆបោកសរុបចំនួន ៨៣២កន្លែង (ក្នុងនោះមាន ៨៦កន្លែងជាទីតាំងធំៗ) កសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន ៤០៨សំណុំរឿង ដោយមានជនសង្ស័យចំនួន ៣.៤៧៧នាក់កំពុងជាប់ឃុំ ព្រមទាំងបានត្រួតពិនិត្យរដ្ឋបាលការពារសន្តិសុខបានជាង ៣៨.១៦៩ទីតាំង បណ្តេញជនបរទេសល្មើសច្បាប់ចំនួន ២២.១៤២នាក់ មាន៣៨សញ្ជាតិ និងបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសសរុបជាង ៣០០លានដុល្លារអាម៉េរិក៕ (ប្រភព៖ ក្រសួងមហាផ្ទៃ) **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia