柬埔寨青年联合会接待新加坡青年代表团 开展为期3天交流










分类人文交流
事件时间2026-05-01 19:59
地点金边
来源柬埔寨青年联盟
发布时间2026/05/01 19:59
详情描述
柬埔寨青年联合会金边分会近日接待了来自新加坡人民协会的青年代表团,双方开展了为期3天的交流访问活动。
2026年5月1日,代表团在金边与柬埔寨青年联合会金边分会工作组举行了工作会谈。此次会谈由柬埔寨青年联合会中央委员会委员兼金边分会副主席孔占瓦萨纳主持。双方通过经验分享与专题介绍,就两国文化、传统习俗及社会背景进行了深入探讨,旨在增进相互了解与尊重。
在为期3天的行程中,代表团将深入当地社区,实地考察并了解柬埔寨青年的社会实践活动。
此次访问是基于柬埔寨青年联合会与新加坡人民协会于2013年签署的谅解备忘录所开展的系列合作之一。自协议签署以来,双方通过互访、能力建设培训及各类社会活动,持续深化合作。此类交流旨在通过经验共享,巩固两国青年间的友谊,并推动双方在青年发展领域的长期合作。
📋 简要摘要 ▸
柬埔寨青年联合会金边分会近日接待新加坡人民协会青年代表团,双方就文化、社会实践及青年发展进行深入交流。此次访问是两国青年组织自2013年签署谅解备忘录以来的系列合作之一,旨在通过互访与经验分享,巩固两国青年间的友谊与长期合作关系。
📋 完整原文 ▸
សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People’s Association Singapore) ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា
ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ គណៈប្រតិភូនឹងចុះជួប និងស្វែងយល់ពីសកម្មភាពរបស់យុវជន នៅសហគមន៍នានា។ ដោយឡែក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ គណៈប្រិភូបានចូលជួបពិភាក្សាការងារ ជាមួយ ក្រុមការងារ ស.ស.យ.ក. រាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម គង់ ច័ន្ទវាសនា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ នៅទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏មានន័យនេះ គណៈប្រតិភូទាំងពីរបានចូលរួមសិក្សា ស្វែងយល់ និងផ្លាស់ប្តូរយោបល់អំពីវប្បធម៌ ប្រពៃណី និងបរិបទសង្គមរបស់ប្រទេសទាំងពីរ តាមរយៈបទបង្ហាញ និងការចែករំលែកបទពិសោធន៍ជាក់ស្តែង។ កិច្ចពិភាក្សានេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ការគោរពគ្នាទៅវិញទៅមក និងការកសាងទំនាក់ទំនងរឹងមាំរវាងយុវជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយុវជននៃសមាគមប្រជាជនសិង្ហបុរីនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣មក។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះ ស្ថាប័នទាំងពីរបានអនុវត្តសកម្មភាពជាច្រើន រួមមានការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល កម្មវិធីអភិវឌ្ឍសមត្ថភាព និងសកម្មភាពសង្គមផ្សេងៗ សម្រាប់ទាំងថ្នាក់ដឹកនាំ និងយុវជនជាប្រចាំ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាឱកាសសម្រាប់ការសិក្សា និងបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់មិត្តភាព និងការសហការយូរអង្វែង រវាងយុវជននៃប្រទេសកម្ពុជា និងសិង្ហបុរីក្នុងអនាគតផងដែរ។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)