国土规划部推行投资项目线上审批 简化流程提升效率










分类政策
地点金边
来源柬埔寨国土部
发布时间2026/08/27 08:34
详情描述
柬埔寨国土规划、城市规划与建设部近日宣布,为提升投资项目审批效率,该部已推行一套全新的联合审批工作机制。通过整合柬埔寨数据交换系统(CamDX),开发商在申请如住宅区(Borey)或公寓等投资项目时,无需再前往多个部门办理手续,旨在减少跨部门跑腿时间,降低合规风险。
在该机制下,国土规划部负责协调各相关职能部门,各部门根据自身职责对项目进行审核。具体分工如下:
国土规划部负责审核土地权属合法性、土地用途规划(如商业、经济特区、住宅或农业用地)、城市规划(包括建筑高度、间距、公共空间、停车场及废弃物处理设施)、建筑质量与安全,以及住宅类型(如高档住宅、中低价位住宅或公寓)。
内政部负责审核行政区划设置;公共工程与运输部负责审查道路与排水系统;工业、科学、技术与创新部负责审核供水规划;矿产与能源部负责审核电力供应方案;邮电部负责审核通讯与互联网网络覆盖;经济与财政部则负责在各职能部门完成审核并满足相关条件后,向申请人发放许可证。
此次改革旨在通过单一窗口服务模式,为投资方提供更便捷、明确的审批流程,以应对柬埔寨日益增长的住房开发需求。
📋 简要摘要 ▸
国土规划部通过柬埔寨数据交换系统(Cambodia Data Exchange)整合投资审批流程,旨在减少开发商在多部门间的往返,提升审批效率并降低合规风险。
📋 完整原文 ▸
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួលនិងច្បាស់លាស់ ជាការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់អតិថិជន ដែលមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនតម្រូវឱ្យអតិថិជនទៅស្ថាប័នជំនាញច្រើនកន្លែង ខាតពេលវេលា និងបង្កភាពស្មុគស្មាញ កាត់បន្ថយហានិភ័យដូចទៅនឹងគម្រោងមួយចំនួនដែលក្រសួងបាននិងកំពុងដោះស្រាយនាពេលបច្ចុប្បន្ននេះ។ ឆ្លើយតបទៅនឹងការងារនេះ ក្រសួងដ.ន.ស បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជាបុរី ខុនដូជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange) ហៅកាត់ថា CamDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួន ដូចជា៖
១.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ៈ ពិនិត្យមើលផ្នែកសុរិយោដី រៀបចំដែនដី នគរូបនីយកម្ម ផ្នែកសំណង់ និងលំនៅដ្ឋានជាដើម។
- សុរិយោដី៖ ទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ឬនៅ
- រៀបចំដែនដី៖ ទីតាំងនោះគួរជាទីតាំងពាណិជ្ជកម្ម សេដ្ឋកិច្ចពិសេស ប្រជុំជន កសិកម្ម ឫលំនៅឋាន
- នគរូបនីយកម្ម៖ កម្ពស់អតិបរមានៃសំណង់ គម្លាតសមស្រប លំហសាធារណៈសម្រាប់ប្រើប្រាស់ កន្លែងទុកដាក់សំណល់រឹង-រាវ ចំណតជាដើម
- សំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព សោភណភាព
- លំនៅឋាន៖ ទីតាំងអាចគួរជាបុរីដែលមានលំនៅឋានប្រណិតលំដាប់ខ្ពស់ លំដាប់មធ្យម ជាលំនៅឋានតម្លៃសមរម្យ ឬជាខុនដូ
២. ក្រសួងមហាផ្ទៃ៖ ការរៀបចំឋានានុក្រមរដ្ឋបាល ភូមិ ឃុំ ឱ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន
៣. ក្រសួងសាធារណការនិងដឹកជញ្ជូន៖ ពិនិត្យលើហេដ្ឋារចនាសម្ព៏ន្អផ្លូវ និងលូ
៤.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ ការផ្គត់ផ្គង់ទឹកត្រូវធ្វើឡើងដោយមានផែនការជាក់លាក់
៥.ក្រសួងរ៉ែ និងថាមពល៖ ការផ្គត់ផ្គង់អគ្គិសនីត្រូវអនុវត្ថទៅតាមគម្រោងច្បាស់លាស់
៦.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ការតភ្ជាប់បណ្តាញទូរសព្ទ និងអ៊ីនធឺណែត សម្រាប់អ្នកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់
៧. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់អជ្ញាបណ្ណជូនអ្នកស្នើសុំដោយពិនិត្យមើលការបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងទទូលបានការអនុញ្ញាតដោយក្រសួងជំនាញ
សូមគូសបញ្ជាក់ថា តាមរយៈការគិតគូរនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថាវានឹងក្លាយទៅជាមជ្ឍមណ្ឌលប្រជាជនដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
កិច្ចប្រជុំអន្ដរក្រសួងពិភាក្សាលើការរៀបចំក្របខណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរី ខុនដូ ឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ។
២៦ សីហា ២០២៦
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
[**Join MLMUPC News**](https://t.me/MLMUPCofCambodia)
🌐 [**Website**](https://mlmupc.gov.kh/)[ ](https://mlmupc.gov.kh/)
🌐 [**Facebook**](https://www.facebook.com/mlmupc.pressteam)
🌐 [**Youtube**](https://www.youtube.com/@MLMUPC_KH)
🌐 [**Tiktok**](https://www.tiktok.com/@mlmupc_kh)