洪玛奈会见土耳其新任大使 重点深化经贸与国防合作
分类外交
事件时间2026-06-22 09:00
地点金边
来源柬埔寨通讯社
发布时间2026/06/22 11:15
详情描述
2026年6月22日上午9时,柬埔寨总理洪玛奈在和平大厦会见了土耳其新任驻柬埔寨大使梅苏特·厄兹詹(Mesut Özcan)及其代表团。
梅苏特·厄兹詹对出任驻柬大使表示荣幸,并对柬埔寨政府及相关部门此前给予土耳其的支持与合作表示感谢。他表示,将在任期内致力于进一步加强、巩固并扩大两国在各领域的双边关系与合作。
洪玛奈对梅苏特·厄兹詹的履新表示祝贺,并对柬土两国现有的双边关系及伙伴关系进展表示满意。他表示,相信在梅苏特·厄兹詹的任期内,两国合作将得到进一步深化与发展。
双方在会谈中重点讨论了深化双边合作的议题,涵盖经济、投资、贸易、安全、国防、教育、旅游及环境等领域。洪玛奈鼓励梅苏特·厄兹詹继续与柬埔寨各相关部委保持密切联系,以推动两国在上述领域的合作向更深、更广的层面迈进。
📋 简要摘要 ▸
柬埔寨总理洪玛奈会见土耳其新任大使梅苏特·厄兹詹,双方承诺深化两国在经济、投资、贸易、安全、国防、教育及旅游等领域的双边合作,并推动两国关系迈向新高度。
📋 完整原文 ▸
ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ
(AKP) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េបានសម្ដែងនូវមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងតួកគីយ៉េ និង កម្ពុជា។
ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន, ស៊ីជម្រៅ និង ទូលំទូលាយ បន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មីប្រចាំកម្ពុជា និង បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។
សម្ដេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់ រួមមាន៖ សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងបរិស្ថាន ជាដើម។
មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង ស៊ីជម្រៅបន្ថែមទៀត៕