柬泰海洋争端调解首轮会议结束 双方将继续磋商





分类外交
事件时间2026-09-16
地点新加坡
来源柬埔寨雾报
发布时间2026/09/16 22:00
详情描述
常设仲裁法院(PCA)于2026年9月16日发布新闻稿,确认柬埔寨与泰国在新加坡结束了为期3天的海洋争端调解首轮会议。此次会议旨在根据《联合国海洋法公约》(UNCLOS)进行强制调解。
柬埔寨副总理兼外交与国际合作部部长布拉索昆在会上重申了柬埔寨首相洪玛奈的立场。布拉索昆表示,柬泰两国将通过符合国际法及调解员指导的公平、长期解决方案获益。他强调,此次调解旨在重建双方信任,而非加剧紧张局势,最终目标是实现造福两国人民的解决方案,并促进地区和平与合作。
泰国副总理兼外交部长希哈萨·普昂凯特凯夫在会上表示,泰国本着诚意参与调解,将严格遵守《联合国海洋法公约》,并对调解委员会的独立性与专业性表示信任。他指出,调解有助于双方寻找共同点、缩小法律分歧,并寻求推进解决问题的途径。
会议期间,双方进行了重要陈述,并与调解委员会举行了闭门双边会议,就争议历史及调解流程中的相关议题交换了意见。调解委员会于9月16日与双方进行了进一步磋商。
根据后续计划,调解委员会与柬泰双方将继续就相关议题进行深入沟通,并已安排在未来几个月内举行后续会议。
📋 简要摘要 ▸
常设仲裁法院(PCA)发布新闻稿,确认柬泰两国在新加坡结束了为期3天的海洋争端调解首轮会议。柬埔寨副总理布拉索昆在会上重申了洪玛奈首相的立场。双方已就相关议题交换意见,并计划在未来几个月内举行后续会议。
📋 完整原文 ▸
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) ចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទបញ្ចប់កិច្ចប្រជុំលើកទី១ នៃដំណើរការផ្សះផ្សាដោយបង្ខំក្រោម UNCLOS រវាងកម្ពុជា និងថៃ
ក្រោយបញ្ចប់កិច្ចប្រជុំចរចា៣ថ្ងៃ នៅសិង្ហបុរី តុលាការតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ដោយក្នុងនោះ បានលើកឡើងពីសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា «កម្ពុជា និងថៃ នឹងទទួលបានអត្ថប្រយោជន៍ពីការដោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង ដែលត្រូវបានព្រមព្រៀងគ្នាជាមួយនឹងការណែនាំរបស់អ្នកផ្សះផ្សាអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ»។ ឯកឧត្តមបានកត់សម្គាល់បន្ថែមទៀតថា បានមើលឃើញដំណើរការផ្សះផ្សានេះជាមធ្យោបាយមួយដើម្បីកសាងទំនុកចិត្តឡើងវិញ មិនមែនជាទម្រង់នៃការកើនឡើងនៃភាពតានតឹងនោះទេ។ ដោយសម្លឹងមើលទៅមុខ លោកបានថ្លែងថាគោលបំណងសំខាន់គឺដើម្បីសម្រេចបាននូវដំណោះស្រាយដែលបម្រើអោយប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នានៅក្នុងតំបន់។
ដោយឡែក លោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់លោក បានមានប្រសាសន៍ថា ការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការកំណត់អត្តសញ្ញាណនូវចំណុចរួម បង្រួមជំហរផ្លូវច្បាប់ដែលមានភាពខុសគ្នា និងចរចារកមធ្យោបាយដើម្បីឆ្ពោះទៅមុខ។ លោកបានថ្លែងបន្ថែមទៀតថាប្រទេសថៃបានចូលរួមក្នុងការផ្សះផ្សានេះដោយសុច្ឆន្ទៈ ដោយយកចិត្តទុកដាក់យ៉ាងពេញលេញចំពោះបទប្បញ្ញត្តិនៃ UNCLOS និង ដោយមានទំនុកចិត្តលើឯករាជ្យភាព ភាពមិនលំអៀង និងជំនាញរួមរបស់គណៈកម្មការនេះ។ ដោយសម្លឹងមើលទៅមុខ លោកបានបន្ថែមថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងដំណើរការនេះដោយស្ថាបនា ដោយមានគោលបំណងដែលអាចសម្រេចទៅបានដោយមានជំនួយពីគណៈកម្មការ នូវដំណោះស្រាយដែលបានចរចានិងប្រកបដោយសមធម៌។
បន្ទាប់ពីសេចក្តីថ្លែងការណ៍បើក ភាគីនីមួយៗបានធ្វើបទបង្ហាញសំខាន់ៗ និងបានចូលរួមក្នុងការប្រជុំទ្វេភាគីជាមួយគណៈកម្មការក្នុងភាពសម្ងាត់ ដោយដោះស្រាយប្រវត្តិនៃជម្លោះ និងបញ្ហាដែលត្រូវពិចារណាក្នុងដំណើរការផ្សះផ្សា។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការបានកោះប្រជុំបន្ថែមជាមួយភាគីនានាផងដែរ។
សម្រាប់ជំហានបន្ទាប់ គណៈកម្មការផ្សះផ្សា និងភាគីទាំងពីរ នឹងបន្តការចូលរួមរបស់ពួកគេលើបញ្ហាដែលបានបង្ហាញ ហើយនឹងរៀបចំកិច្ចប្រជុំបន្ថែមទៀត ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងប៉ុន្មានខែខាងមុខ៕