柬埔寨商务部国务秘书出席“大使青年论坛:未来的声音”
分类经济与外交
事件时间2026年3月28日
地点金边Exchange Square酒店
来源柬埔寨商务部
发布时间2026/04/03 10:29
详情描述
柬埔寨商务部国务秘书Chea Ratha出席在金边举行的青年论坛,探讨美柬经济关系、青年在创新及全球竞争力中的作用。
📋 完整原文 ▸
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Exchange Square រាជធានីភ្នំពេញ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីវេទិកាយុវជនរបស់ឯកអគ្គរដ្ឋទូត៖ សំឡេងនៃអនាគត ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្រោមប្រធានបទស្ដីពី «ពីក្នុងប្រទេសទៅកម្រិតសកល៖ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការចូលរួមរបស់យុវជន និងស្តង់ដារអន្តរជាតិ»។
កម្មវិធីនេះ មានការចូលរួមពី លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និង លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham) និងបច្ចុប្បន្នជាប្រធានវិទ្យាស្ថាន CamEd Business School។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ របស់វាគ្មិនទាំងអស់ នឹងចែករំលែកអំពីទស្សនៈ, ឱកាស និងបញ្ហាប្រឈមសំខាន់ៗ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងលើកឡើងពីតួនាទីសំខាន់របស់យុវជន ក្នុងការជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែងកម្រិតសកល និងកំណើនសេដ្ឋកិច្ច៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))