NSSF家属成员登记指南

文件类型公告
发布机构柬埔寨国家社会保障基金 (NSSF)
发布时间2026/04/06 02:38

政策详情

详细说明了NSSF会员登记家属(配偶及子女)所需的身份证明文件及办理流程,强调需同时提交相关证件。
📋 完整原文 ▸
ជម្រាបសួរ! ការចុះបញ្ជីមេគ្រួសារដែលជាសមាជិក ប.ស.ស. ត្រូវ ភ្ជាប់អត្តសញ្ញាណប័ណ្ណ និងប័ណ្ណ ប.ស.ស. ។ ឯកសារអ្នកក្នុងបន្ទុកមានដូចខាងក្រោម ៖ ១.ចំពោះសហព័ទ្ធ - សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ - អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរច្បាប់ដើមមានសុពលភាព - សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។ ករណីមិនមានអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឬអត្តសញ្ញាណប័ណ្ណហួសសុពលភាពអាចភ្ជាប់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ២.ចំពោះកូនក្នុងបន្ទុក - សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត - និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព - សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។ បញ្ជាក់ ៖ ករណីកូនក្នុងបន្ទុកមានចំនួនចាប់ពី ២ នាក់ឡើង ដែលបំពេញគ្រប់លក្ខខណ្ឌតម្រូវឲ្យចុះទាំងអស់។ ចំពោះការចុះបញ្ជីអ្នកក្នុងបន្ទុកត្រូវធ្វើរួមគ្នាទាំងសហព័ទ្ធ និងកូនក្នុងពេលតែមួយ សូមអរគុណ!