国家法院外争议解决局与国公省行政当局签署纠纷调解合作谅解备忘录










文件类型公告
发布机构国家法院外争议解决局、国公省行政当局
生效日期2026年4月13日
适用范围国公省
发布时间2026/04/13 16:07
政策详情
该备忘录的签署标志着国公省在提升基层治理能力方面迈出重要一步,通过整合司法资源与地方行政力量,为民众提供更便捷的法律调解服务。
联系方式
电话+85-***-58
Telegramt.me/***
网站https://nadr.gov.kh/
📋 完整原文 ▸
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកោះកុង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
-----------------------
ខេត្តកោះកុង៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកោះកុង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., ឯកឧត្ដម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងលោកជំទាវព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង សរុបប្រមាណ ៨០ នាក់។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និង រដ្ឋបាលខេត្តកោះកុង នាឱកាសនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការពង្រឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងក៏ដូចជាការរួមចំណែកបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពកាន់តែលឿនឆាប់រហ័ស ត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐[ វេបសាយ Website](https://nadr.gov.kh/) | 🌐[ ហ្វេសប៊ុក Facebook](https://web.facebook.com/nadrcambodia) |
🌐[តេឡេក្រាម Telegram](https://t.me/nadrcambodia) |📍[ ទីតាំង Location](https://maps.app.goo.gl/b8EFDqtNviaPYsCo7) |
🌐[យូធូប | Youtube](https://www.youtube.com/channel/UCNPTgP5FDOSdDbDJ2DAgYjg)