柬埔寨旅游部召开2026年“绿色季节”旅游推广计划会议

文件类型公告
发布机构柬埔寨旅游部
发布时间2026/04/05 02:10

政策详情

旅游部长主持会议,总结2025年“绿色季节”旅游推广成果,并部署2026年相关战略行动计划,旨在推动柬埔寨旅游业发展。
📋 完整原文 ▸
**[English Below] មហាគ្រួសារវិស័យទេសចរណ៍ ត្រៀមស្វាគមន៍ការចូលមកដល់នៃរដូវកាលបៃតងដ៏ស្រស់បំព្រង ដែលចាប់ផ្តើមពីខែឧសភា ដល់ខែតុលា ………. ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ច ប្រជុំផែនការសកម្មភាពគន្លឹះយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យអំពីលទ្ធផលនៃការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៥ ព្រមទាំងពិនិត្យ និងផ្តល់យោបល់លើផែនការសកម្មភាពគន្លឹះយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, ឯកឧត្តម លោកជំទាវ, ឧកញ៉ា, លោក លោកស្រី មកពី ផ្នែកឯកជនពាក់ព័ន្ធទាំងអស់ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (Zoom Meeting) សរុបប្រមាណ ១៥០នាក់។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង កាលពីឆ្នាំ ២០២៥ ចាប់ពីខែឧសភា ដល់ខែតុលា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ដោយពិនិត្យឃើញអំពីសារៈសំខាន់ និង លទ្ធផលប្រកបដោយផ្លែផ្កា កាលពីឆ្នាំ២០២៥, ទើប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ បន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង នៅឆ្នាំ២០២៦។ អង្គប្រជុំរំពឹងថា តាមរយៈផែនការសកម្មភាពគន្លឹះដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៦ នឹងទាក់ទាញភ្ញៀវទេសចរជាតិដែលជាចលនាទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើននៅក្នុងអំឡុងពេលរដូវកាលបៃតង។ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ The tourism community is preparing to welcome the vibrant Green Season, which runs from May to October. ………. H.E. HUOT Hak, Minister of Tourism, presided over a meeting on the key action plan for the “Visit Cambodia in the Green Season 2026” campaign. The meeting aimed to review the results of the 2025 Green Season campaign, as well as to examine and provide input on the key action plan for 2026. This meaningful meeting was attended by Oknha LUU Meng, Co-Chair of the Tourism Working Group (Group “B”), senior leaders of the Ministry of Tourism, deputy governors of the capital and provinces, heads of tourism departments from all 25 capital/provinces, and representatives from the private sector, both in person and via Zoom, totaling around 150 participants. During the meeting, His Excellency the Minister stated that the Royal Government had granted high-level approval to launch the “Visit Cambodia in the Green Season” campaign in 2025, from May to October. His Excellency the Minister further added that, recognizing its importance and the fruitful results achieved in 2025, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, has approved the continuation of the campaign in 2026. The meeting expressed hope that the key action plan for 2026 will attract more domestic tourists—boosting internal tourism movement—as well as increase international tourist arrivals during the Green Season. Ministry of Tourism Headquarters April 3, 2026**