国家公共服务单位评估委员会工作进展
| 文件类型 | 公告 |
| 发布机构 | ) |
| 发布时间 | 2026-04-02 17:51 |
政务内容
评估委员会正对教育和卫生领域的候选单位进行实地考察与评估,旨在通过反馈与建议提升公共服务质量。
គ.វ.ជ. ចុះវាយតម្លៃអង្គភាពផង ផ្តល់អនុសាសន៍ កែលម្អអង្គភាពដើម្បីផ្តល់សេវាឱ្យកាន់តែល្អប្រសើរផង
គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បាន និងកំពុងបន្តបេសកកម្មរបស់ខ្លួន ដោយធ្វើការចុះវាយតម្លៃអង្គភាពនៅទីតាំងជាក់ស្ដែង របស់បេក្ខភាពជ័យលាភីទាំងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង ព្រមទាំងសាកសួរ ឬសម្ភាសព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ។
ក្នុងអំឡុងពេលចុះវាយតម្លៃនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានបែងចែកគោលដៅនៃការវាយតម្លៃ តាមលក្ខណៈវិនិច្ឆ័យទាំង៨ដេលបានកំណត់។ ទន្ទឹមនោះ គណៈកម្មការតែងតែប្រជុំផ្តល់អានុសាសន៍ និងចែករំលែកនូវបទពិសោធ និងធាតុចូល ទៅកាន់អង្គភាពទាំងនោះ សំដៅធ្វើយ៉ាងណាឱ្យអង្គភាពនោះ មានការកែលម្អការអនុវត្តការងារប្រចាំថ្ងៃ និងការគ្រប់គ្រងអង្គភាពតែមានភាពល្អប្រសើរ ក៏ដូចជាបំពេញនូវរាល់ចំណុចខ្វះខាតដែលមានកន្លងមក ពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។
សូមជម្រាបថា ដំណាក់កាលនេះ គ.វ.ជ. បានចាត់តាំងគណៈកម្មការបច្ចេកទេសអន្តរក្រសួង ចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីចុងក្រោយចំនួន ៣១អង្គភាព ទាំងបីកម្រិត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង ព្រមទាំងសាកសួរ ឬសម្ភាសព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕