18名柬埔寨学生获捷克政府奖学金赴外深造
地点捷克
来源柬埔寨外交国际合作部
发布时间2026/08/13 16:06
详情描述
2026年8月12日,18名柬埔寨学生获得捷克政府提供的奖学金,即将启程前往捷克各大学深造。此次奖学金项目涵盖硕士及博士学位课程,旨在支持柬埔寨学生在海外获取专业知识与技能。
本次留学的专业领域广泛,主要包括农业、工程、经济及公共政策等学科。学生在完成学业后,将回国参与国家建设与发展。
在行前会见中,柬埔寨外交与国际合作部国务秘书代表强调了此次留学对促进柬捷两国关系的重要性。学生被鼓励在捷克学习期间,积极传播柬埔寨文化,提升国家形象,并作为民间交流的桥梁,进一步巩固柬埔寨与捷克之间长达七十年的友好合作关系。
📋 简要摘要 ▸
18名柬埔寨学生获得捷克政府奖学金,将赴捷克攻读农业、工程、经济等领域的硕士及博士学位。
📋 完整原文 ▸
នៅរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតកម្ពុជាចំនួន១៨រូប ដែលទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក និងត្រៀមចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសឆែក លើមុខជំនាញនានាដូចជា កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច គោលនយោបាយសាធារណៈ។ល។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានផ្តល់ជូននូវអនុសាសន៍ណែនាំដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់ចំណេះដឹងថ្មីៗនិងល្អៗ ដើម្បីវិលត្រលប់មកជួយកសាង និងអភិវឌ្ឍប្រទេសជាតិវិញបន្ទាប់ពីបញ្ចប់ការសិក្សា។ លោកជំទាវបានលើកទឹកចិត្ដដល់និស្សិតគ្រប់រូបឱ្យចូលរួមចំណែកក្នុងការលើកតម្កើងកិត្តិយសជាតិ និងផ្សព្វផ្សាយវប្បធម៌ជាតិកម្ពុជាទៅកាន់ពិភពលោក ក៏ដូចជាពង្រឹងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងសាធារណរដ្ឋឆែកផងដែរ តាមរយៈការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។ ជាងនេះទៅទៀត លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានចែករំលែកព័ត៌មានមួយចំនួនអំពីសាធារណរដ្ឋឆែកជូនដល់ក្រុមនិស្សិត និងបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងសាធារណរដ្ឋឆែក រយៈពេល៧ទស្សវត្សរ៍កន្លងមក។
ជាទីបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ បានជូនពរក្រុមនិស្សិតទាំងអស់ធ្វើដំណើរទៅកាន់សាធារណរដ្ឋឆែកប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា។
On 12 August 2026, Her Excellency PHEN Savny, Undersecretary of State and High Representative of His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, received a courtesy call from 18 Cambodian students who are set to pursue master’s and doctoral degrees at various universities in the Czech Republic. The students will undertake their studies in a range of fields, including agriculture, engineering, economics, public policy, etc.
During the meeting, the Undersecretary of State encouraged the students to remain diligent in their studies to acquire the knowledge, skills, and expertise necessary to contribute to Cambodia’s national development upon completing their studies. She also urged them to uphold Cambodia’s image and prestige, promote Cambodian culture to the world, and contribute to strengthening the long-standing bonds of friendship between Cambodia and the Czech Republic, particularly through enhanced people-to-people connections. In addition, Her Excellency the Under Secretary of State provided the students with an overview of the Czech Republic and highlighted the excellent relations of friendship and cooperation between the two countries, which have developed steadily over the past seven decades.
Her Excellency the Undersecretary of State concluded the meeting by wishing all students a safe journey to the Czech Republic and success in their academic pursuits.