柬埔寨与澳大利亚推动投资、贸易及直航合作
类型other
发布时间2026/04/01 19:18
详情描述
柬埔寨驻澳大利亚及新西兰大使与澳大利亚官员会面,探讨加强双边投资、贸易及开通直航事宜。
联系方式
联系方式柬埔寨驻***
📋 完整原文 ▸
កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការហោះហើរត្រង់ រវាងប្រទេសទាំងពីរ
(AKP) នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ អមដោយលោក លឹម សម្បត្តិ ទីប្រឹក្សាស្ថានទូត និងលោក សំ វឌ្ឍនៈ លេខាធិការទី២ បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ Michelle Chan លេខាធិការរង ទទួលបន្ទុកក្រុមអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានវាយតំលៃខ្ពស់ពីវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងអូស្រ្តាលី និងបានផ្លាស់ប្ដូរទស្សនៈលើមធ្យោបាយនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ជាពិសេសការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការហោះហើរត្រង់ រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូន លោកជំទាវ លេខាធិការរង អំពីការវិវឌ្ឍថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានប្រគល់សារតាំងច្បាប់ចម្លង ជូនលោកជំទាវ លេខាធិការរង។
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia