禁止利用低俗内容博取流量,要求公众维护高棉传统道德与女性尊严

文件类型政府公告
发布机构柬埔寨政府三部委
发布时间2026/04/02 22:03

政策详情

禁止利用低俗内容博取流量,要求公众维护高棉传统道德与女性尊严。
📋 完整原文 ▸
**⚠️រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ចំនួន​៣ ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ​បាន​សេចក្តី ណែនាំ​ ស្តី​ពីការ​ហាមឃាត់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត ​នូវ​មាតិកា ដែល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ស្ត្រី​ខ្មែរ ​។** ១- បញ្ឈប់​រាល់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​គ្រប់​រូបភាព សារ​ជា​អក្សរ​/​សំឡេង វី​ដេ​អូ ឬ មាតិកា​ទាំងឡាយ​ណា ​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ ជេរ​ប្រមាថ និង​បង្ហាញ​កេរ្តិ៍ខ្មាស និងភាព​ស្រើបស្រាល ដូច​ជា​ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​ជ្រុល​ហួសហេតុ​ពេក កាយវិការ​ត្រាប់ តាម​សកម្មភាព អាសអាភាស និង​អំពើ​ហិង្សា​ផ្ទុយ​នឹង​សីលធម៌​ប្រពៃណី​ខ្មែរ ​។ ២- បញ្ឈប់​រាល់​ការ​យក​រូបរាង​កាយ​ស្ត្រី និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ស្ត្រី ដែល​មាន​លក្ខណៈ​អនាចារ និង​ស្រើបស្រាល មក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ទាក់ទាញ​ការ​ចូល​ចិត្ត ការ​ចែករំលែក​បន្ត និង​ការចូល​មើល (Likes, Shares, Views) នូវ​មាតិកា​របស់​ខ្លួន ឬ​មក​ភ្ជាប់​នឹង​ការ​ផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​បក្ខពួក ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ។ ៣-​ សូម​ចូលរួម​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​ នូវ​មាតិកា​ដែល​បង្ហាញ​អំពី​ខ្លឹមសារ សកម្មភាព និង​រូបភាព​នានា ​ដើម្បី​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ និង​ការ​លើកតម្កើង​កិត្តិយស និងគុណ​តម្លៃ​របស់​ស្ត្រី​ខ្មែរ ​ឱ្យ​បាន​ទូលំទូលាយ និង​បង្ហាញ​នូវ​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​នៅ​ក្នុង​សង្គម និង​នៅ​លើ​ឆាក​អន្តរជាតិ ​។ ៤- រាល់​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល ឬ​សេវាកម្ម​នានា ត្រូវ​ចៀសវាង​ដាច់ខាត ​នូវ​ការ​ប្រើប្រាស់ រូបភាព ឬ​ភាសា​ ដែល​បង្កប់​នូវ​ការ​រើសអើង​ភេទ និង​ការ​បំពាន​លើ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និងមនុស្ស​គ្រប់​ៗ​រូប ​។ ៥- អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម អ្នក​សារព័ត៌មាន​ប្រជាជន និង​អ្នក​សារព័ត៌មាន​គ្រប់​ៗ​រូប ត្រូវ​ប្រកាន់ខ្ជាប់​ នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ សារព័ត៌មាន និង​ត្រូវ​គោរព​ច្បាប់​ជា​ធរមាន ដោយមិន​ត្រូវ​ផលិត ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​នូវ​មាតិកា​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​តម្លៃ​ស្ត្រី​ ។ ៦- សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការ​ផលិត​មាតិកា ដែល​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត ការ​អប់រំ បំ​ណិ​ន ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ជាតិខ្មែរ ដើម្បី​ចូលរួម​កសាង​សង្គម​មួយ ​ដែល​មានចំណេះដឹង និង​ប្រកបដោយ​សីលធម៌ និង​អរិយធម៌​ខ្ពង់ខ្ពស់ ក៏​ដូច​ជា​ការ​លើកកម្ពស់​សមភាព យេ​ន​ឌ័​រ ​នៅ​ក្នុង​សង្គម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ ។ ប្រភព: កោះសន្តិភាព 👆 ចុចដើម្បីអាន _____ 👉 Follow admin: @se6la