吴哥窟景区气象灾害预警


预警类型自然灾害预警
严重程度中
地点暹粒吴哥窟景区
发布时间2026/04/13 20:00
详情描述
柬埔寨仙女机构发布预警,受第4号台风影响,4月14日至25日期间,吴哥窟景区可能出现强降雨、雷电及大风天气。极端天气可能导致土壤松动、树木倒塌或断枝,存在安全隐患。官方呼吁广大游客、司机及相关从业人员提高警惕,在游览或通行时务必注意安全,严禁在树下停车或避雨,以防发生人员伤亡或财产损失。
📋 完整原文 ▸
ជូនដំណឹង! រមណីយដ្ឋានអង្គរ អាចនឹងទទួលរងផលប៉ះពាល់មួយចំនួន កើតចេញពីឥទ្ធិពលខ្យល់ព្យុះទី៤ ពីថ្ងៃទី១៤ ដល់ទី២៥ ខែមេសាដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុង ពេលខាងលើ ដោយសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យ នានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។