柬埔寨新年“诺哥宋干节”商业展览
发布时间2026/04/14 15:11
📋 完整原文 ▸
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិព័រណ៍នគរសង្រ្កាន្ត ដោយនាំយកស្តង់ចូលរួមចំនួនសរុប ១៨០ស្តង់ ដាក់តាំងបង្ហាញផលិតផលខ្មែរចម្រុះមុខ រួមមានភេសជ្ជៈ ចំណីអាហារ និងគ្រឿងអលង្ការជាដើម សុទ្ធសឹងជាផលិតផលក្នុងស្រុក។
ក្រុមអាជីវករអំពាវនាវដល់សាធារណជនចូលរួមព្រឹត្តិការណ៍នគរសង្រ្កាន្តឱ្យបានច្រើនកុះករ ដើម្បីញាំងឱ្យកម្មវិធីកាន់តែសប្បាយរីករាយ ក៏ដូចជាមកស្វែងយល់អំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា និងចូលរួមទិញផលិតផលក្នុងស្រុកនៅពិព័រណ៍នគរសង្រ្កាន្ត។
#KhmerNewYear2026 #NokorSangkranta2026 #CambodiaAlwaysForPeace #BTVNews #សួស្ដីឆ្នាំថ្មី #នគរសង្ក្រាន្ត #ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
[Website](https://www.btv.com.kh/) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)