柬埔寨计划部精简机构改革公告

文件类型公告
发布机构柬埔寨计划部
生效日期未注明
适用范围计划部内部机构
发布时间2026/04/10 11:52
政策详情
柬埔寨计划部根据政府行政改革要求,通过精简机构以提升工作效率。此次改革共撤销了1个总局级单位和6个局级单位,旨在优化职能配置并避免职能重叠。
📋 完整原文 ▸
[យោងតាមសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅក្រសួងផែនការ(ថ្មី) គឺក្រសួងបានកាត់បន្ថយអង្គភាពចំណុះកម្រិតអគ្គនាយកដ្ឋានចំនួន១ និងកម្រិតនាយកដ្ឋានចំនួន៦](https://www.facebook.com/share/p/1B5nEcp72A/)
នៅក្នុងដំណើរការអនុវត្តកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអនុវត្តវិធានការគន្លឹះទី២ គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្រសួងផែនការ ក៏ដូចជាក្រសួង ស្ថាប័នដទៃទៀត បានសហការអនុវត្តជាមួយក្រសួងមុខងារសាធារណៈយ៉ាងខ្ជាប់ខ្ជួន ស្របតាមតាមអភិក្រមសម្តេចធិបតី «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។
ក្រោយពីបានធ្វើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរួចមក ជាលទ្ធផលក្រសួងផែនការបានសម្រេចកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួន ដោយបានកាត់បន្ថយអង្គភាពចំណុះ កម្រិតអគ្គនាយកដ្ឋានចំនួន១ និងកម្រិតនាយកដ្ឋានចំនួន៦។ ក្រសួងផែនការបានរៀបចំ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅក្រសួងផែនការ និងបានដាក់ជូនក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស កម្រិតអន្តរក្រសួង ស្ថាប័នជាច្រើនលើក ដោយមានក្រសួងមុខងារសាធារណៈជាអ្នកដឹកនាំគាំទ្រសម្របសម្រួល ដើម្បីពិនិត្យពិភាក្សាពីគ្រោះយោបល់ផ្តល់ធាតុចូលលើការរៀបចំមុខងារ មុខតំណែង តួនាទី ភារកិច្ចក្នុងរចនាសម្ព័ន្ធរបស់ក្រសួងផែនការ ឱ្យមានភាពប្រទាក់ក្រឡាគ្នា ដោយពុំមានជាន់មុខងារភារកិច្ច និងស្ថិតក្នុងប្រព័ន្ធជវភាពតួអង្គតែមួយ។