柬埔寨卫生部对西哈努克省私立医疗机构进行检查
文件类型公告
发布机构柬埔寨卫生部
生效日期2026年4月8日
适用范围西哈努克省私立医疗机构
发布时间2026/04/09 11:05
政策详情
柬埔寨卫生部工作组对西哈努克省的私立医疗机构进行了实地检查,旨在规范医疗服务质量、基础设施及转诊流程。检查组要求相关机构针对发现的不足之处限期整改,并加强地方卫生部门的日常监管职能。
联系方式
Telegramt.me/***
网站https://moh.gov.kh/kh/home
📋 完整原文 ▸
ការចុះពិនិត្យទីតាំងបម្រើសេវាសុខាភិបាល វិស័យឯកជននៅខេត្តព្រះសីហនុ
——
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេស សម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្ត របស់មូលដ្ឋានសុខាភិបាលឯកជននៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យការបម្រើសេវាសុខាភិបាល របស់មូលដ្ឋានសុខាភិបាលឯកជននៅក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមសាស្ត្រាចារ្យ បានជម្រាបជូនអ្នកទទួលខុសត្រូវ និងម្ចាស់មូលដ្ឋានសុខាភិបាលឯកជន អំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារចុះពិនិត្យ គឺដើម្បីពង្រឹងការងារបម្រើសេវាពិនិត្យ និងព្យាបាលជំងឺឱ្យមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺ ក្នុងនោះមានទាំងប្រព័ន្ធជំងឺ ដែលមន្ទីរពេទ្យឯកជន និងមន្ទីរពហុព្យាបាលឯកជន ត្រូវបំពេញគ្រប់លក្ខខណ្ឌស្តង់ដារហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស សម្ភារៈ ឧបករណ៍ និងស្តង់ដារបច្ចេកទេស នៃការបម្រើសេវា រួមផ្សំនឹងប្រព័ន្ធសេវាបញ្ជូនអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ។
ក្រុមការងារជំនាញឯកទេស សម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានឯកជន មានគោលបំណងក្នុងការចុះពិនិត្យមើលការបម្រើសេវាសុខាភិបាលរបស់មូលដ្ឋានសុខាភិបាលឯកជន ដើម្បីពង្រឹងការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺ និងការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសាធារណៈ ឱ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះអ្នកជំងឺ និងឱ្យមានការទំនាក់ទំនងជាមួយមន្ទីរពេទ្យសាធារណៈជាមុនគ្រប់ពេលនៃការបញ្ជូន។
បន្ទាប់ពីការចុះពិនិត្យនៅតាមទីតាំងមូលដ្ឋានសុខាភិបាលឯកជនរួច ក្រុមការងារបានប្រជុំបូកសរុបលទ្ធផលការងារ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងផ្នែកជំនាញគ្រប់គ្រងសេវាសុខាភិបាលឯកជន មន្ទីរពេទ្យបង្អែកខេត្ត និងមូលដ្ឋានសុខាភិបាលឯកជនដែលបានចុះពិនិត្យ។
ក្នុងបេសកកម្មមួយថ្ងៃនេះ ក្រុមការងារបានចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនបាន ៣កន្លែង ហើយក្រុមការងារបានផ្តល់ព័ត៌មានត្រឡប់ទៅអ្នកទទួលខុសត្រូវ និងម្ចាស់ទុនមូលដ្ឋានសុខាភិបាលឯកជននោះវិញក្នុងពេលប្រជុំបូកសរុបលទ្ធផលការងារនេះ ដែលក្រុមការងារបានរកឃើញនូវចំនុចខ្វះខាតរបស់មន្ទីរពេទ្យឯកជន និងមន្ទីរពហុព្យាបាលទាំងនោះដែលត្រូវកែលម្អក្នុងរយៈពេលមួយកំណត់ និងបានផ្តាំផ្ញើដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ មានការគ្រប់គ្រង និងតាមដានការអនុវត្តផ្ទាល់នៅក្នុងដែនសម្ថតកិច្ចរបស់ខ្លួន ឱ្យធ្វើការត្រួតពិនិត្យ និងតាមដានការងារបន្ត។
ការចុះត្រួតពិនិត្យ មានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកសេវាសុខាភិបាលឯកជន នៃនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារទទួលបន្ទុកសេវាសុខាភិបាលឯកជន នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុផងដែរ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)