茶胶省现代农业社区与集茂超市签署蔬菜供应合同
类型other
预算18万美元
发布时间2026/04/04 17:04
联系方式
联系方式农林渔业***
📋 完整原文 ▸
ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ
======================
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយលោកជំទាវ លី សុខឆេង អគ្គនាយកាក្រុមហ៊ុន ជីប ម៉ុង វីថែល នៅស្នាក់ការសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចសន្យាក្នុងការផ្គត់ផ្គង់បន្លែសុវត្ថិភាពថ្ងៃនេះ ក្នុងបរិមាណចំនួន ៣៣៦តោន/១ឆ្នាំ លើប្រភេទបន្លែសុវត្ថិភាពចំនួន ៧មុខរួមមាន ស្ពៃក្រញ៉ាញ់ ស្ពៃតឿខៀវ ស្ពៃចង្កឹះ ស្ពៃតឿស ស្ពៃខ្មៅ ស្ពៃឡៃស៊ីម និងខាត់ណាដើម ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ម៉ឺនដុល្លាអាមេរិក៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)