柬埔寨卫生部开展初级卫生保健框架(PHC-BIF)实地考察
文件类型公告
发布机构柬埔寨卫生部
发布时间2026/04/05 00:00
政策详情
卫生部国务秘书奥婉丁于2026年4月率队前往磅清扬省,旨在评估初级卫生保健框架的执行情况,并与地方卫生管理机构及村级支持小组讨论年度工作进展与规划。
📋 完整原文 ▸
បេសកកម្មចុះពិនិត្យដំណេីរការអនុវត្ត "ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF)" ក្នុងខេត្តកំពង់ឆ្នាំង។
——
ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្ម ដើម្បីពិនិត្យការអនុវត្ត "ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF)" នៅខេត្តកំពង់ឆ្នាំង ។
បេសកកម្មនេះ មានគោលបំណងសំខាន់ៗរួមមាន៖
១.ចុះពិនិត្យការងារ និងពិភាក្សាផ្ទាល់ជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ដើម្បីពង្រឹងយន្តការ និងជំរុញការចូលរួមក្នុងកិច្ចការជំរុញបង្កេីន ការថែទាំសុខភាពបឋម នៅថ្នាក់មូលដ្ឋានភូមិ/ឃុំ
២.ពិភាក្សាជាមួយរដ្ឋបាលស្រុក និងថ្នាក់ដឹកនាំស្រុកប្រតិបត្តិ (OD) និងមណ្ឌលសុខភាព អំពីវឌ្ឍនភាពការងារ និងការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៦
៣.ចូលរួមកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុភាពបឋម ឆ្នាំ២០២៥ និងផែនការសកម្មភាព ឆ្នាំ២០២៦។
តាមរបៀបវារៈនៃដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញទៅកាន់ទីតាំងសំខាន់ៗមួយចំនួនរួមមានមណ្ឌលសុខភាពធ្លកវៀន ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រឡាច សាលាស្រុកទឹកផុស និងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំពិភាក្សាត្រូវបានរៀបចំឡើងនៅតាមទីតាំងនីមួយៗ ដោយមានសមាសភាពចូលរួមពី ឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុកវិស័យសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធ លោក-លោកស្រីអភិបាល អភិបាលរង ស្រុក-ក្រុង មេឃុំ-ចៅសង្កាត់ ប្រធានមណ្ឌលសុខភាពទូទាំងខេត្ត តំណាងអន្តរមន្ទីរ ក្រុមទ្រទ្រង់សុខភាពភូមិ និងតំណាងអង្គការដៃគូពាក់ព័ន្ធ ទៅតាមកម្រិតឋានានុក្រមនៃមូលដ្ឋាននីមួយៗដែលបានទៅដល់។
ក្នុងឱកាសសំណេះសំណាល លោកជំទាវវេជ្ជបណ្ឌិត បានផ្តល់មតិផ្តាំផ្ញើ និងណែនាំដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានថ្នាក់ខេត្ត/ស្រុក/ឃុំ /ភូមិ ព្រមទាំងក្រុមទ្រទ្រង់សុខភាពភូមិទាំងអស់ ឱ្យបន្ត និងបង្កេីនការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ បង្កេីនការអនុវត្តក្របខ័ណ្ឌ PHC-BIF នៅតាមសហគមន៍របស់ខ្លួន ក្នុងនោះក៏មានការជំរុញបន្តកែលម្អគុណភាពសេវាសុខាភិបាល និងការចូលរួមរបស់បុគ្គលក្នុងសហគមន៍ ក្នុងការការពារ ថែទាំសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងចាត់ទុកកិច្ចការ PHC-BIF ជាការទទួលខុសត្រូវក្នុងបរិបទសង្គមជាតិទាំងមូលដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាព របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។ លេីសពីនេះ សូមឱ្យមានដំណេីរការជាប់ជាប្រចាំនូវក្រុមការងារ ឫគណកម្មការ PHC-BIF ដែលបានបង្កេីតនៅថ្នាក់ខេត្ត/ស្រុក និងឃុំ/សង្កាត់ រួចហេីយនោះ ដោយមានការតាមដានអភិបាលកិច្ចល្អលេីការអនុវត្តកិច្ចការបែបអន្តរវិស័យនេះ លេីការជំរុញ បង្កេីនការថែទាំសុខភាពបឋម ឱ្យបានតាមផែនការប្រចាំឆ្នាំ២០២៦ ដែលខេត្តបានឯកភាពរួចហេីយនោះដែរ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)