皇家金边大学公布2025-2026学年欧盟奖学金执行情况










地点金边
来源金边皇家大学
发布时间2026/07/10 18:53
详情描述
皇家金边大学(RUPP)近日公布了2025-2026学年欧盟奖学金项目的执行进度。该项目在欧盟与柬埔寨教育技术转型伙伴关系框架下开展,旨在通过奖学金支持,提升STEM及技术教育领域的教学质量与人才培养水平。
在2025-2026学年的招生工作中,校方共收到194份申请,最终录取34名学生。其中女性学生18名,占比达53%。截至2026年第二季度,所有受助学生均保持在校学习状态,无中途退学情况,且出勤率与学业表现符合项目规定。
该奖学金项目主要面向STEM及技术教育领域,旨在通过提供教育资源,促进教育公平并培养高质量人力资源。对于有意申请下一学年奖学金的学生,请密切关注皇家金边大学官方网站发布的招生公告,获取最新的申请要求与时间节点。
📋 简要摘要 ▸
皇家金边大学(RUPP)汇报了2025-2026学年欧盟奖学金执行进度,共录取34名学生,其中女性占比53%,项目进展顺利。
📋 完整原文 ▸
ការអនុវត្តកម្មវិធីអាហារូបករណ៍ RUPP-EU ឆ្នាំសិក្សា ២០២៥–២០២៦
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ លោក កៀន តាក់ សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចប្រជុំបង្ហាញរបាយការណ៍ស្តីពីការអនុវត្តកម្មវិធីអាហារូបករណ៍ EU–RUPP ឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមក្របខណ្ឌកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប–កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ឆ្នាំ២០២៤–២០២៧។
កិច្ចប្រជុំបានបង្ហាញវឌ្ឍនភាពនៃការអនុវត្តកម្មវិធី រួមមានការជ្រើសរើសនិស្សិត ការចុះឈ្មោះចូលសិក្សា ការតាមដានវត្តមាន និងលទ្ធផលសិក្សា ស្របតាមគោលការណ៍ណែនាំរបស់កម្មវិធី។
សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ កម្មវិធីបានទទួលពាក្យស្នើសុំអាហារូបករណ៍សរុប ១៩៤ នាក់ និងបានជ្រើសរើសនិស្សិតចូលសិក្សាចំនួន ៣៤ នាក់ ក្នុងនោះមាននិស្សិតស្រី ១៨ នាក់ (ប្រមាណ ៥៣%)។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ មិនមានករណីបោះបង់ការសិក្សាទេ ហើយនិស្សិតភាគច្រើនមានវត្តមានទៀងទាត់ និងគោរពតាមលក្ខខណ្ឌរបស់កម្មវិធី។
កម្មវិធីអាហារូបករណ៍ EU–RUPP បានបន្តរួមចំណែកក្នុងការពង្រីកឱកាសសិក្សាលើវិស័យ STEM លើកកម្ពស់សមភាពក្នុងការទទួលបានការអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមថ្លែងអំណរគុណដល់ សហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានបន្តគាំទ្រ និងសហការក្នុងការអនុវត្តកម្មវិធីអាហារូបករណ៍នេះ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។
#RUPP #EU #Scholarship
#HigherEducation
#STEM