皇家金边大学社区发展系举办实习报告答辩,展示学生在公共行政




来源金边皇家大学
发布时间2026/06/24 10:19
详情描述
2026年6月24日,皇家金边大学发展研究学院社区发展系举办了学生实习报告答辩会。该活动旨在为学生提供平台,展示其在实习期间积累的专业知识、实践经验及工作成果。
答辩会涵盖了多个核心领域,包括公共行政与地方治理、和平、性别平等与妇女权利、社区研究与发展,以及公共卫生与教育。学生通过分享在上述领域的实际工作经验,展示了其对社会议题的理解与应用能力。
活动期间,皇家金边大学信息技术系的学生团队展示了“Check First”与“Help Me”两个创新项目。这两个项目已入围YICMG 2026国际创新创业竞赛,并将代表柬埔寨参加在中国武汉举行的决赛。此次展示旨在通过分享项目开发经验,提升学生利用创新手段解决社会问题的能力。
本次活动得到了信息技术系及柬埔寨国家创业中心(NICC)的支持与协作。关于YICMG竞赛的更多详情或IT系项目组的沟通事宜,可向皇家金边大学IT系办公室进行确认。
📋 简要摘要 ▸
皇家金边大学社区发展系举办实习报告答辩,展示学生在公共行政、社会研究等领域的实践成果。同时,IT系展示了入围YICMG竞赛的“Check First”与“Help Me”项目,旨在提升学生创新解决社会问题的能力。
📋 完整原文 ▸
ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មានកិត្តិយសរៀបចំកម្មវិធីការពាររបាយការណ៍កម្មសិក្សារបស់និស្សិត ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់និស្សិតក្នុងការបង្ហាញចំណេះដឹង បទពិសោធន៍ និងលទ្ធផលដែលទទួលបានពីការចុះកម្មសិក្សាជាក់ស្តែង។
កម្មវិធីបានចាប់ផ្តើមដោយការធ្វើបទបង្ហាញពិសេសពីក្រុមនិស្សិតឆ្នើមតំណាងប្រទេសកម្ពុជា មកពីដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា (Department of Information Technology) ជាមួយគម្រោង “Check First” និង “Help Me”។ ការធ្វើបទបង្ហាញនេះគឺជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ការប្រកួត YICMG 2026 វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះផងដែរ វាក៏បានផ្តល់ជាគំរូល្អ និងជាប្រភពចំណេះដឹងសម្រាប់និស្សិតក្នុងការសិក្សាអំពីការអភិវឌ្ឍគម្រោង និងការដោះស្រាយបញ្ហាសង្គមប្រកបដោយភាពច្នៃប្រឌិត។
ក្នុងរយៈពេលពេញមួយថ្ងៃ និស្សិតនឹងបន្តឡើងការពាររបាយការណ៍កម្មសិក្សា ដោយចែករំលែកបទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែងលើវិស័យសំខាន់ៗ រួមមាន៖
🔹 រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចមូលដ្ឋាន
🔹 សន្តិភាព សមភាពយេនឌ័រ និងសិទ្ធិស្ត្រី
🔹 ការស្រាវជ្រាវ និងការអភិវឌ្ឍសហគមន៍
🔹 សុខភាពសាធារណៈ និងការអប់រំ
ក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង ការតស៊ូ និងការប្តេជ្ញាចិត្តរបស់និស្សិតទាំងអស់ ហើយសូមជូនពរឱ្យការការពាររបាយការណ៍ទទួលបានជោគជ័យ និងលទ្ធផលដ៏ត្រចះត្រចង់។
ជាមួយគ្នានេះផងដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យ។
#RUPP