金边警方呼吁新年期间遵守交通规则
预警类型交通安全
严重程度中
地点金边
发布时间2026/04/07 13:54
详情描述
金边交警部门呼吁民众在柬埔寨新年返乡期间严格遵守交通法规,佩戴头盔及系好安全带,以减少交通事故发生。
📋 完整原文 ▸
ឧត្តមសេនីយ៍ទោ ហេង រតនា អំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯង និងអ្នកដទៃ។
ក្នុងប្រសាសន៍អំពាវនាវនេះ លោកបានបញ្ជាក់ថា ទាំងអ្នកបើកបររថយន្ត និងម៉ូតូ ត្រូវបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ មិនបើកបរលឿនហួសកំណត់ និងគោរពច្បាប់ចរាចរណ៍ជានិច្ច។ ជាពិសេស អ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ខណៈអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ ហេង រតនា ក៏បានណែនាំឱ្យប្រជាពលរដ្ឋមានអធ្យាស្រ័យគ្នាទៅវិញទៅមក ពេលធ្វើដំណើរ និងគោរពភ្លើងសញ្ញាចរាចរណ៍ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងក្នុងអំឡុងពេលចរាចរណ៍មមាញឹក។
ការអំពាវនាវនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពសាធារណៈ ក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ៕
ប្រភព៖ ផេក ឧត្តមសេនីយ៍ទោ ហេង រតនា
——
Page [Troryorng News](https://www.facebook.com/share/p/1ZfrcPhPoZ/)
Page [Troryorng TV](https://www.facebook.com/share/14DPeavcn1c/?mibextid=wwXIfr)
Page [Troryorng សង្គម-កម្សាន្ត](https://www.facebook.com/share/1GLoG894TC/?mibextid=wwXIfr)
Page [Troryorng Spots](https://www.facebook.com/share/19g1hx7oGe/?mibextid=wwXIfr)
www.troryorng.com