金边皇家大学举办原住民文化展览
分类文化
事件时间2026年3月28日
地点金边皇家大学
来源柬埔寨独立记者站
发布时间2026/03/29 10:31
详情描述
2026年3月28日,金边皇家大学举办了以“水、土地、森林”为主题的大型原住民文化节,展示了原住民与自然资源紧密相连的丰富文化与传统。
📋 完整原文 ▸
ភ្ញៀវជាតិ អន្តរជាតិ និងនិស្សិត ចូលរួមទស្សនាការតាំងបង្ហាញ ឧបករណ៏ប្រើប្រាស់របស់បងប្អូនជនជាតិដើមភាគតិច នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ពិធីបុណ្យជនជាតិដើមភាគតិចទ្រង់ទ្រាយធំក្រោមប្រធានបទ «ទឹក ដី ព្រៃឈើ» ដោយបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធនធានធម្មជាតិ ដូចជា ទឹក ដី និងព្រៃឈើ។
ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីយុវជនជនជាតិដើមភាគតិចមកពីបណ្ដាខេត្តនានា ដោយពួកគេនាំមកនូវការសម្ដែងសិល្បៈ និងតន្ត្រីប្រពៃណី ការដាក់តាំងបង្ហាញម្ហូបអាហារប្រពៃណី សម្លៀកបំពាក់ និងក្រណាត់តម្បាញ ឧបករណ៍តន្ត្រី ល្បែងប្រពៃណី ការជួបជុំជជែកក្នុងភូមិស្រាពាង ពិធីសែនតាមទំនៀមទម្លាប់ និងការនិទានរឿងអំពីជីវិត និងវប្បធម៌សហគមន៍របស់ពួកគេផងដែរ។ (ខេមបូចា/ព្រីង សំរាំង)