柬埔寨商业部长:柬埔寨是新加坡企业拓展区域市场的战略要地
| 类型 | PARTNERSHIP |
|---|---|
| 地点 | 新加坡 |
| 发布时间 | 2026-04-09 13:47 |
详情
柬埔寨商业部长在新加坡商业论坛上表示,柬埔寨通过开放贸易政策和改善营商环境,欢迎新加坡企业在物流、数字经济及农产品加工等领域开展合作。
联系方式
📄 完整原文 ▶ 查看原文 →
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់ (សិង្ហបុរី) នាព្រឹកថ្ងៃព្រហ្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហព័ន្ធធុរកិច្ចសិង្ហបុរី ប្រទេសសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ "កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបន្តអនុវត្តគោលនយោបាយបើកចំហពាណិជ្ជកម្ម ទាក់ទាញវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការធ្វើទំនើបកម្មបរិយាកាសធុរកិច្ច"។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសដែល លោកជំទាវ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាធុរកិច្ចស្តីពី “កម្ពុជា៖ ទស្សនវិស័យធុរកិច្ចឆ្នាំ២០២៦ និងឱកាសធុរកិច្ច–Cambodia: Business Outlook 2026 and Unlocking Opportunities” ដែលរៀបចំឡើងដោយ សហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Aquarii BD Cambodia និងមានការចូលរួមពីធុរជនកម្ពុជា តំណាងវិស័យឯកជនសិង្ហបុរី និងសមាជិកសហព័ន្ធធុរកិច្ចសិង្ហបុរី វិនិយោគិន ធុរជន ព្រមទាំងដៃគូពាណិជ្ជកម្មជាច្រើនរូប ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ ក្នុងវិស័យអាទិភាព រួមមាន៖ ភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ, សេដ្ឋកិច្ចឌីជីថល, និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ ជាដើម។ លោកជំទាវរដ្ឋមន្ត្រី បន្តថា សិក្ខាសាលានេះ បានរួមចំណែកក្នុងការបន្តជំរុញការទូតពាណិជ្ជកម្ម ការភ្ជាប់បណ្តាញធុរកិច្ច ការលើកកម្ពស់ការនាំចេញ ការពង្រីកទីផ្សារអន្តរជាតិ និង ការទាក់ទាញវិនិយោគថ្មីៗមកកម្ពុជា ជាពិសេសបានបង្កើតឱកាសសំខាន់សម្រាប់ធុរជនកម្ពុជា ក្នុងការបង្ហាញសមត្ថភាពផលិតកម្ម ស្វែងរកដៃគូថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រីកការចូលដល់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ ផងដែរ។ លើសពីនេះ វេទិកានេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាង ភាពជាដៃគូអាជីវកម្មរយៈពេលវែង, បង្កើនតម្លៃបន្ថែមផលិតផលកម្ពុជា, និងជំរុញ សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី រវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកស្វែងយល់បន្ថែមពីកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗក្នុងការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការបង្កើតភាពជាដៃគូជាមួយធុរជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យបំពេញឱ្យគ្នាទៅវិញទៅមក៕ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.c… 🌐[Instagram](https://www.instagram.com/akp_news/ 🌐[TikTok](https://www.tiktok.com/@agencekampucheapresse 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured #CambodiaWantsPeace #JusticeForCambodia