波雷萨监狱长深夜发文回应马德望撞人事件
| 分类 | 社会新闻 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-03-31 22:11 |
新闻摘要
马德望一名青年驾车撞倒摩托车引发众怒,其父亲为一星警官。波雷萨监狱长努·萨瓦纳(Nut Savna)在社交媒体发文,严厉批评该青年,并表示如果其父亲无法管教,他愿意代为管教。
ប្រធានពន្ធនាគារព្រៃសចេញប្រយោគឌឺបញ្ឈឺចិត្តទាំងយប់ ទៅកាន់យុវជនបើករថយន្តបុកម៉ូតូនៅបាត់ដំបង «បើឪពុកក្មួយឯងមិនចេះប្រដៅក្មួយឯង ក្មួយឯងចូលខ្លួនមក ចាំពូជួយអប់រំជំនួស»
(ភ្នំពេញ)៖ ខ្មែរមានពាក្យមួយឃ្លាថា «យីអ៊ុនដាក់ អារក្សជាន់»។ ជាក់ស្តែងករណីយុវជន ស៊ីវ ជ័យសិដ្ឋ ដែលមានឪពុកជាមន្ត្រីនគរបាលផ្កាយ១ នៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមហាជនខឹងសម្បាយ៉ាងខ្លាំងនោះ កុំថាឡើយប្រជាជនទូទៅ ដែលចង់ឃើញឱ្យរូបគេត្រូវទទួលទោសនោះ សូម្បីតែមន្ត្រីដូចគ្នាក៏គេមិនគាំទ្រនោះដែរ។
លោក នុត សាវនា ប្រធានពន្ធនាគារព្រៃស ដែលជ្រកក្រោមក្រសួងមហាផ្ទៃតែមួយជាមួយលោកផ្កាយ១ ស៊ីវ សុជាតិ ឪពុករបស់យុវជន ស៊ីវ ជ័យសិដ្ឋ ក៏គេមិនទុកមុខឱ្យនោះដែរ ហើយចេញសារបែបឌឺបញ្ឈឺចិត្តទាំងយប់លើហ្វេសប៊ុកតែម្តង។ លោក នុត សាវនា បានសរសេរថា «បើឪពុកក្មួយឯងមិនចេះប្រដៅក្មួយឯង ក្មួយឯងចូលខ្លួនមក ចាំពូជួយអប់រំជំនួស»។ នេះ គឺពិតជាមិនខុសនឹងពាក្យចាស់ខ្មែរពោលទុកមែន «យីអ៊ុនដាក់ អារក្សជាន់»៕