“提升公共行政治理”改革论坛

发布时间2026/03/31 15:25

活动详情

柬埔寨公务部将于2026年4月3日上午8时,在皇家行政学院举办主题为“提升公共行政治理”的改革论坛。活动由副总理兼公务部长洪玛尼主持,多部门高层将就公共行政、财政管理、地方民主发展及法律改革等议题进行探讨。本次论坛开放50个公众现场名额,有意者需通过官方链接或二维码报名,截止时间为2026年4月1日中午12时。
📋 完整原文 ▸
**ក្រសួង​មុខងារសាធារណៈ អនុញ្ញាតឱ្យសាធារណជន ៥០រូប ចូលរួមដោយផ្ទាល់ ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ»** តាមរយៈការចុះឈ្មោះជាមុន តាមប្រព័ន្ធអនឡាញ សាធារណជន ៥០រូបនឹងត្រូវបានអនុញ្ញាតឱ្យចូលរួម ជាមួយភ្លៀវកិត្តិយសដ៏ទៃទៀតនៅក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» ដែលរៀបចំដោយសាលា​ភូមិន្ទរដ្ឋបាលនៃ​ក្រសួង​មុខងារសាធារណៈ។ វេទិកាកែទម្រង់ នឹងអនុញ្ញាតឱ្យសាធារណជនចំនួន ៥០នាក់​ ដែល​បំពេញ​ត្រូវ​លក្ខខណ្ឌ​ នឹង​ត្រូវជ្រើសរើសចូលរួម តាមរយៈ QR Cord និងតំណភ្ជាប់​ https://forms.gle/jNGkcQmrZcaBJiFp6 ​រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១២ថ្ងៃត្រង់ជាកំហិត។ សូមជម្រាបថា វេទិកានេះ រៀបចំឡើង​នៅសាលាភូមិន្ទរដ្ឋបាល វេលាម៉ោង ​៨ព្រឹក នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ ដោយមានវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​ក្រសួង​មុខងារសាធារណៈ, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ក្រសួង​មហាផ្ទៃ និង​ទីស្ដីការ​គណៈរដ្ឋមន្រ្តី។ វេទិកានេះ នឹង​បកស្រាយលើប្រធានបទ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ, ការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ, ការ​កែទម្រង់​សម្រាប់ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង​ការកែទម្រង់ច្បាប់​៕ ** 📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://www.facebook.com/CivilServiceCambodia/posts/pfbid0jcwysq3ZXn2vQcNqPG4HnmJnwbi9hw4GfcdBmaRpbXTxKQZzuUowoJGkbSiXaCRLl)** 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | **[**Website**](https://www.mcs.gov.kh/)[** 🌐 |**](https://youtube.com/@MinistryofCivilService)[** Facebook  🌐 |**](https://web.facebook.com/CivilServiceCambodia)[** Instagram    🌐 |**](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)[** Tiktok 🌐 |**](https://www.tiktok.com/@mcsgovernment?)[** Telegram  🌐 |**](http://t.me/mcsgovkh)[** YouTube**](https://youtube.com/@MinistryofCivilService)