柬埔寨外交与国际合作部公务员招聘公告

文件类型公告
发布机构公务员考试委员会
生效日期2026年4月10日至5月24日
适用范围符合条件的社会公众
发布时间2026/04/10 15:09
政策详情
柬埔寨外交部计划招录52名A类公务员,申请人需在规定时间内通过官方网站提交申请并上传材料。报名截止时间为2026年5月24日下午5点,后续审核结果将通过系统或邮件通知。
联系方式
电话014-***-26
网站https://go.gov.kh/era/mcs26mfaic1
📋 完整原文 ▸
[គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមមុខតំណែង គុណវុឌ្ឍ អង្គភាពបំពេញការងារ និងលក្ខខណ្ឌជ្រើសរើសដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្តីជូនដំណឹងនេះ។](https://www.facebook.com/share/p/1GA1nmEKGw/?mibextid=wwXIfr)
📲 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mfaic1 ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
បញ្ជាក់៖
១.ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ htps://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
២.ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១៤ ៨៨៨ ៩៩៧, ០១០ ៤៣៧ ៩២២, ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ។
៣.គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។