国土规划与建设部与韩国存款保险公司(KDIC)会谈
类型other
发布时间2026/04/02 13:39
详情描述
柬埔寨国土规划与建设部常务国务秘书与韩国存款保险公司(KDIC)总经理Seung Eon Kim举行工作会谈。双方重点讨论了“Camko City”项目的进展与后续解决方案,韩方对柬埔寨政府在项目协调与支持方面的工作表示高度认可,并对尽快解决遗留问题充满信心。此次会谈进一步巩固了双方的合作关系,为后续相关项目的顺利推进
补充说明
柬埔寨国土规划与建设部常务国务秘书与韩国存款保险公司(KDIC)总经理Seung Eon Kim举行工作会谈。双方重点讨论了“Camko City”项目的进展与后续解决方案,韩方对柬埔寨政府在项目协调与支持方面的工作表示高度认可,并对尽快解决遗留问题充满信心。此次会谈进一步巩固了双方的合作关系,为后续相关项目的顺利推进奠定了基础。
📋 完整原文 ▸
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច បានទទួលជួបពិភាក្សាការងារជាមួយលោក Seung Eon Kim អគ្គនាយក នៃសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយភាគីពាក់ព័ន្ធ និងបានថ្លែងអំណរគុណដល់ KDIC ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមការងារក្រសួង ក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយសមស្របសម្រាប់គម្រោងកាំកូស៊ីធីនាពេលកន្លងមក។ លោក Seung Eon Kim បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារក្រសួង ជាពិសេសចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់លើគម្រោងនេះ។ ភាគីកូរ៉េក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រាល់បញ្ហានានានឹងអាចឈានទៅរកការដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនោះដែរ ដើម្បីចូលរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ សាជីវកម្ម KDIC បានផ្តល់អំណោយជាអង្ករមួយចំនួន។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះសណ្តានចិត្តសប្បុរសធម៌នេះ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងស្ថាប័នទាំងពីរ។
២ មេសា ២០២៦
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
**
**[**Join MLMUPC News**](https://t.me/MLMUPCofCambodia)**
**🌐 [**Website**](https://mlmupc.gov.kh/)[ ](https://mlmupc.gov.kh/)**
**🌐 [**Facebook**](https://www.facebook.com/mlmupc.pressteam)**
**🌐 [**Youtube**](https://www.youtube.com/@MLMUPC_KH)
🌐 [**Tiktok**](https://www.tiktok.com/@mlmupc_kh)